តើសម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ឃើញមូលហេតុអ្វីខ្លះក្នុងការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី?

ចែករំលែក៖

ភ្នំពេញ ៖ ជាសំណួរមួយ «តើសម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ឃើញមូលហេតុអ្វីខ្លះក្នុងការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី? » ! ជុំវិញការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មិនជឿថាវាកើតឡើងពីបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្រ្ដីថៃ ឬក្រសួងការពារជាតិថៃ ដែលអនុញ្ញាតឱ្យធ្វើបែបនេះនោះទេ។ អ្វីដែលជាកត់សម្គាល់របស់សម្ដេចតេជោ រឿងនេះគឺវាកើតឡើងដោយបុគ្គល ឬអង្គភាពនៅខាងក្រោមដែលធ្វើរឿងនេះ។

ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចាប់ផ្ដើមវាយឆ្មក់ពីព្រលឹមស្រាងៗរហូតដល់ម៉ោង ៦ល្ងាច ក៏ដកកម្លាំងទៅវិញ ប្រសិនបើនេះជាគោលការណ៍របស់រដ្ឋាភិបាលប្រហែលមិនដកទ័ពទៅវិញនោះទេ អ៊ីចឹងច្បាស់ណាស់ថា វាមិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬក្រសួងការពារជាតិថៃ នោះទេ គឺវាប្រាកដជាកើតឡើងពីបុគ្គលឬអង្គភាពមួយ។
ករណីវាយឆ្មក់ សម្តេច ហ៊ុន សែន ជឿថាមិនមែនជាបន្ទាត់នយោបាយរដ្ឋាភិបាលថៃទេ តែ អាចចេញពីអង្គភាព ។

សូមបញ្ជាក់ថា ៖ ពីវិមាន ព្រឹទ្ធសភានៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ សម្តេច ហ៊ុន សែន សន្និដ្ឋាន ថា ករណីវាយ ឆ្មក់របស់ទ័ពថៃ ទៅលើលេណដ្ឋាន កងទ័ពខ្មែរ ដែលបាន បណ្តាលឱ្យយោធិនខ្មែរមួយរូបនៅខេត្តព្រះវិហារ ទទួល មរណភាព កាលពីថ្ងៃទី ២៨ ខែឧសភា មិនមែន ជាបន្ទាត់នយោបាយ របស់រដ្ឋាភិបាលថៃបច្ចុប្បន្ននោះឡើយ។ បើតាម អតីតនាយករដ្ឋមន្ត្រី ករណីនេះ អាច ចេញពីអង្គភាព ថ្នាក់ក្រោម មិន ដូចករណីនៅវត្តកែវសិក្ខាគិរីស្វារៈ កាលពីឆ្នាំ២០០៨ នោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print