សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិន ប្រើ យន្តហោះចម្បាំងឡើយ ប៉ុន្តែមាន សំណាញ់មេឃ ដែលសំដៅដល់គ្រាប់បាញ់ពីក្រោមទៅលើ

ចែករំលែក៖

ភ្នំពេញ ៖ ពីព្រឹទ្ធសភា ! នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ៖ មានអ្នក អុជអាលថា ថៃត្រៀម យន្តហោះចម្បាំងហើយ! សម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិន ប្រើ យន្តហោះចម្បាំងឡើយ ប៉ុន្តែមាន សំណាញ់មេឃ ដែលសំដៅដល់គ្រាប់បាញ់ពីក្រោមទៅលើ។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេច បញ្ជាក់ថា នេះគ្រាន់តែ ជាការលើកឡើង របស់សម្តេច ដើម្បីតបទៅនឹង Comment ប៉ុណ្ណោះ ដោយសម្តេច មិន ចង់ ឃើញមាន ការ ប៉ះគ្នា ដោយប្រដាប់អាវុធនោះឡើយ។

«កម្ពុជានៅតែចង់ បាន ព្រំដែន សន្តិភាព មិត្តភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា រាល់ការសម្រេចផ្សេងៗ គឺ នៅលើ រដ្ឋាភិបាល បច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា ការផ្ទុះអាវុធ ផ្តើមឡើងដោយកងទ័ពថៃ គឺជាការត្រៀមទុក។ តែមិនមែនជា បន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ការបញ្ជូន «អាវុធយុទ្ធភណ្ឌ»ទៅព្រំដែនមិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ៖ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាអ្នក ដែលធ្លាប់ប្រឡូកក្នុងសមរភូមិតាមាន់ តាក្របី ព្រះវិហារ គេដឹង រឿងភូមិសាស្ត្រលើសពីខ្ញុំទៅទៀត ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា កន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់កាលពីម្សិលមិញនោះ គឺជាទឹកដីកម្ពុជាពិតប្រាកដ ហេតុអ្វីដែលគេថាជាទឹកដីរបស់គេ ខណៈកាលពីជាង១០ឆ្នាំមុនសម្តេច បានទៅទស្សនា និងអង្គុយកន្លែងនោះដោយផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ នឹងជួបជជែកគ្នាទៀតនៅរសៀលនេះ ខណៈសម្ដេចចង់បានតែសភាពការណ៍វិលត្រលប់មកដូចសភាពធម្មតាឡើងវិញ និងសូមកុំឱ្យសភាពការណ៍នេះ ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print