សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​សារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ​ បានអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែង​ស្នើសុំឲ្យមានការស្ងប់ចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការដោះស្រាយលើបញ្ហាព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ។ សម្តេច បានបន្ថែមថា ការដោះស្រាយគ្នាដោយសន្តិវិធីគឺជាកិច្ចការល្អបំផុត។

-សម្តេចតេជោ​ ថ្លែងថា​ ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀត បង្ករហេតុណាមួយ ។ រឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។

-សម្ដេចតេជោ ថ្លែងថា​ មានអ្នកខមិនសួរខ្ញុំថា ថៃបានត្រៀមយន្តហោះរួចហើយ តើកម្ពុជាបានត្រៀមឬនៅ? សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។

-សម្ដេចតេជោ ថ្លែងថា​ កម្ពុជាមានសំណាញ់មេឃ, សំណាញ់មេឃគ្រាប់ពីក្រោមទៅលើមេឃ។ បើយន្តហោះៗទៅខ្ពស់ធ្វើអីមិនបានទេ ប៉ុន្ដែតែហានតែហោះចុះមកក្រោម គឺត្រូវសំណាញ់មេឃកកម្ពុជាហើយ។ សម្ដេចតេជោផ្ដាំទៅអ្នកខមិនក្នុងផែកសម្ដេចដែលមានបំណង់អុចអាលថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។ បើថៃត្រៀមយន្តហោះរួចហើយ កម្ពុជាក៏បានត្រៀមអាវុធបាញ់យន្តហោះរួចហើយដែរ។

-សម្តេចតេជោ ថ្លែង​សម្តែងការសោកស្តាយចំពោះការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិត ដោយសារលួចឆ្មក់បាញ់ពីសំណាក់ទាហានថៃ កាលពីម្សិលមិញ។ ដោយសម្តេច បានលើកឡើងទៀតថា ករណីនេះ គឺជាហេតុការណ៍ដ៏អាក្រក់បំផុត។

-សម្តេចតេជោ ថ្លែងថា​ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីម្សិលមិញ មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រដ្ឋាភិបាលថៃនោះទេ វាអាចកើតចេញពីអង្គភាព។ នេះជាការសន្និដ្ឋានរបស់សម្តេច។

-ពាក់ពន្ធ័នឹងហេតុការណ៍នៅព្រំដែនកម្ពុជា ថៃ សម្តេចតេជោហ៊ុន ថ្លែងថា អ្វីដែលគួរអោយបារម្ភគឺ ព័ត៌មានក្លែងក្លាយដែលនាំអោយមានការ ស្អប់ជាតិសាសន៍។

-សម្តេចតេជោ ថ្លែងថា​ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ពោលគឺគ្រប់យ៉ាង កម្ពុជាធ្វើដើម្បីការពារហេតុការណ៍អាក្រក់ណាមួយ ដែលភាគីម្ខាងទៀតបំពានលើកម្ពុជា។

-សម្តេចតេជោ ថ្លែង​បន្ថែមថា អាវុធដែលរាជរដ្ឋាភិបាលបញ្ជូននេះទៅមិនមែន ដើម្បីវាយថៃទេ តែគ្រប់យ៉ាងគឺបម្រុងទុក កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០០៨ ដល់២០១១ ដែលបានប៉ះទង្គិចគ្នានោះ។

-សម្តេចតេជោ ថ្លែង​រំលឹកថា តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺជាទីលានប្រយុទ្ធគ្នាជាមួយថៃធំបំផុត ខណៈពេលនោះ សម្តេចបានធ្វើការបញ្ជាផ្ទាល់ពីគេហឋានសម្តេច នៅវិមានឯករាជ្យ តាមរយៈវីដេអូខនហ្វើរិន។

-សម្តេចតេជោ ថ្លែងរំលឹកថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីកំឡុងឆ្នាំ២០០៨ និងឆ្នាំ២០១១នោះ គេមិនបានដឹងថា កម្ពុជាមានអាវុធធន់ធ្ងន់ ឬកាំភ្លើងធំនោះទេ ខណៈពេលនោះ កម្ពុជាមានការអត់ធ្មត់យ៉ាងខ្លាំង។

-សម្តេចតេជោ ថ្លែងថា​ កន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់កាលពីម្សិលមិញនោះ គឺជាទឹកដីកម្ពុជាពិតប្រាកដ ហេតុអ្វីដែលគេថាជាទឹកដីរបស់គេ ខណៈកាលពីជាង១០ឆ្នាំមុនសម្តេច បានទៅទស្សនា និងអង្គុយកន្លែងនោះដោយផ្ទាល់។

-សម្ដេចតេជោ ថ្លែងថា​ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ នឹងជួបជជែកគ្នាទៀតនៅរសៀលនេះ ខណៈសម្ដេចចង់បានតែសភាពការណ៍វិលត្រលប់មកដូចសភាពធម្មតាឡើងវិញ និងសូមកុំឱ្យសភាពការណ៍នេះ ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គម។

-សម្ដេចតេជោ ថ្លែង​បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំនាំគ្នារុញច្រានសភាពការណ៍បន្ថែម ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងស្វែងរកដំណោះស្រាយទាញរកកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈកម្ពុជាថៃមានទំហំពាណិជ្ជកម្មជាង ១០,៥ ពាន់លានដុល្លារ។

-សម្តេចតេជោ ថ្លែង​អំពាវនាវយ៉ាងទទូចថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កុំធ្វើការស្អប់ ខ្ពើមជាតិសាសន៍ដែលនៅជិតខាងគ្នា ខណៈបញ្ហាប៉ះទង្គិចគ្នាម្សិលមិញនេះ គឺរាជរដ្ឋាភិបាលកំពុងដោះស្រាយគ្នា ដោយសន្តិវិធីចៀសវាងការបាញ់គ្នាបន្តទៀត។

-សម្ដេចតជោ ថ្លែងអំពាវនាវជាថ្មីដល់ភាគីទាំងពីរ កម្ពុជា-ថៃ ស្វែងរកដំណោះស្រាយតាមរយៈការចរចា។

-សម្តេចតេជោ ថ្លែងថា​ ខឿនការពារជាតិពីសំណាក់ប្រជាពលរដ្ឋ គឺពិតជាខ្លាំង ខណៈមានយុវជនម្នាក់ ដែលកំពុងធ្វើការនៅអង្គការក្រៅរាជរដ្ឋាភិបាល បានប្រកាសចូល បុណ្យសព ព្រឹន្ទបាលឯក ដែលបានពលីជីវិត ដោយសារទាហានថៃលួចឆ្មក់បាញ់នោះ ១ម៉ឺនដុល្លារ។

...

-សម្ដេចតេជោ ថ្លែងថា​ កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយមិត្តជិតខាងទាំងអស់ ជាខ្សែព្រំដែនមិត្តភាព សាមគ្គីភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print