នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រួមជាមួយមេដឹកនាំយោធាជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សួន រ៉ោន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រួមជាមួយមេដឹកនាំយោធាជាច្រើនរូប នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សួន រ៉ោន ដែលត្រូវបានទាហានថៃលបបាញ់ប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់សមរភូមិមុំ៣។

នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារលិខិតរំលែកទុក្ខ ដែលក្នុងសារលិខិតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print