ខេត្តត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះចំនួន៣៨ខ្នង ជាអំណោយជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលសាងសង់ ដោយ អ្នកឧកញ៉ា វិញ ហួរ ក្នុង នាមសម្តេច តេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ស្ថិតនៅឃុំត្រពាំងថ្លុង ស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីប្រគល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះមាន ការអញ្ជើញចូលរួមពី លោក គន់ រ័ត្នមុន្នី អភិបាលរង ខេត្តត្បូងឃ្មុំ តំណាងលោកប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ – ថ្នាក់ដឹកនាំក្រុមហ៊ុនកំពតផត តំណាងអ្នក ឧកញ៉ា វិញ ហួរ ,លោក-លោកអនុប្រធានគណៈកម្មា ធិការ ស.អ.ក.ខេត្ត លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន ស.អ.ក.ខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែនប្រធាន សមាគម និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ដែលរស់ នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ដែលទើប បានទទួលផ្ទះថ្មី ត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គមដែលកំពុងរីកចម្រើនមួយនេះជាពិសេស ត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។
កិត្តិសង្គហបណ្ឌិត បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ ជូនបន្ថែមទៀត។
ក្នុងទឹកមុខប្រកបដោយក្តីសប្បាយរីករាយអតីតយុទ្ធជនទាំអស់ដែលទើបទទួលបានផ្ទះថ្មី តាមរយៈ ទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាល ជ្រៅ បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាពរស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត។ លើសពីនេះ បានផ្តល់ប័ណ្ណ ប.ស .ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំ និង ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។
នៅក្នុងឱកាសនោះ ក្នុងនាមសម្តេច តេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត , អ្នកឧកញ៉ា វិញ ហួរ តាមរយៈកិត្តិសង្គហបណ្ឌិត គន់ គីម បាន ឧបត្ថម្ភ ជូនបងប្អូន ដែលទទួលបានផ្ទះទាំង៣៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ -អង្ករ ចំនួន ២បេ (១០០ គ.ក) -ទឹកត្រី ចំនួន ១យួរ -ទឹកស៊ីវអ៊ីវចំនួន១យួរ -ត្រីខ ចំនួន ១ឡូ -ឆ្នាំងបាយ ចំនួន ២ -ឆ្នាំងសម្ល ចំនួន ២ -មុង ចំនួន ១ -កន្ទេលចំនួន១ -ភួយ ចំនួន ១ -ធុងដាក់ទឹកចំណុះ៦០លីត្រចំនួន ២ -ត្បាល់បុក និងអង្រែចំនួន ១ឈុត -ចង្ក្រានចំនួន១ -ចានបាយចំនួន៥ -វែកចំនួន១ -ស្រាក់ ចំនួន ១ -កាធុនដែក ចំនួន ២ -បោយទឹក ចំនួន ១ -កំសៀវ ចំនួន ១ -ថវិកា២០០,០០០៛ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត៕