ខេត្តព្រះវិហារ៖ ការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសខ្លួននៅខេត្តព្រះវិហារទៅកាន់ទីលំនៅឋានវិញហើយ ក្រោយបញ្ចប់ការចរចាព្រំដែននិងមានស្ថេរភាពឡើងវិញ។
បន្ទាប់ពីកិច្ចចរចាររវាងមេទ័ពកម្ពុជា និងមេទ័ពថៃ បានឈានដល់ទីបញ្ចប់ដោយលទ្ធផលជាវិជ្ជមានរួចមក ប្រជាពលរដ្ឋភៀសខ្លួនកនៅ មណ្ឌលសុវត្ថិភាពតាកឹង ក្នុងខេត្តព្រះវិហារនោះក៏បានចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញហើយ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។
សកម្មភាពនេះបានប្រព្រឹត្តទៅបន្ទាប់ពីមានការអំពាវនាវពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភាសខ្លួននៅមណ្ឌលសុវត្ថិភាពតាកឹង នាព្រឹកទី៣០ឧសភានេះ៕
ដោយ៖ ជីវ័ន្ត