ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ជាង ១៦០០ នាក់ បានអញ្ជើញមកជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ចែករំលែក៖

ទីក្រុងតូក្យូ ៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ជាង ១៦០០ នាក់ រហូតដល់គ្មានកន្លែងអង្គុយ បានអញ្ជើញមកជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ «កម្ពុជា ដើម្បីកម្ពុជា ដើម្បីជាតិ និងប្រជាជនយើង យើងត្រូវធ្វើមិត្តជាមួយទាំងអស់គ្នា ដើម្បីទាញផលប្រយោជន៍មកឱ្យប្រទេសជាតិ និងប្រជាជនយើង មិនថានៅក្នុង មិនថានៅក្រៅប្រទេស ហើយយើងរស់នៅជាមួយគ្នា រីកចម្រើនជាមួយមិត្តទាំងអស់។ នេះ គឺជាគោលការណ៍របស់យើង។»

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print