ខេត្តព្រះវិហារ ៖ សពព្រឹន្ទបាលឯក សួន រ៉ោន ត្រូវបានបូជានៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ម្សិលមុិញ ដោយលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជាអ្នកផ្តល់ភ្លើងបូជា។
សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុខគតិភព និងតាមថែរក្សាកងទ័ពរបស់យើងដែលកំពុងឈរជើងការពារទឹកដីទទួលតែជោគជ័យ និងឈ្នះអស់មាសត្រូវ។
សូមបញ្ជាក់ថា ៖ ការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន គឺដំណឹងដ៏សោកសៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅបានចូលរួមសំដែងនូវការសោកស្តាយ និង ចូលរួមមរណទុក្ខជាមួយគ្រួសារ ហើយទោះបីរូបកាយរបស់លោកបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ ការលះបង់ អំណត់អត់ធន់និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍ ៕
...
ដោយ ៖ សិលា