ភ្នំពេញ ៖ នៅក្នុងសមាជសភា ព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០៥ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គក្នុងឋានៈព្រះមាតាជាតិ ជាប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានរាជទ្រព្យចំនួន ១០០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទៅដល់កងទ័ព ដែលកំពុងការពារព្រំដែន ។
សម្ដេចតេជោ បានបន្តថា ៖ នៅក្នុងឱកាសនេះ ទូលបង្គំខ្ញុំសូមថ្លែងអំណរព្រះគុណ ចំពោះលួងម៉ែ ជាអង្គម្ចាស់ ដែលបានគិតគូរសុខទុក្ខរបស់កងទ័ព ដែលកំពុងធ្វើសកម្មភាពការពារ នូវឯករាជ្យ អធិបតេយ្យភាព ព្រះរាជាណាចក្រកម្ពុជា ។សម្ដេចតេជោ បញ្ជាក់ថា ៖ ថវិកានេះ ទូលបង្គំក៏សុំផ្ទេរជូនទៅរាជរដ្ឋាភិបាល ដើម្បីបន្តចាត់ចែង ថវិកាទាំងអស់សម្រាប់ ជាតម្រូវការរបស់កងទ័ពរបស់យើង ៕
ដោយ ៖ សិលា