នគរបាលខណ្ឌដង្កោ​ ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធគ្រឿងញៀនដែលជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង

ចែករំលែក៖

​ ភ្នំពេញ​ ៖ ជនសង្ស័យប្រុសស្រីចំនួន៤ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោចាប់ឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា៖ កម្លាំងចម្រុះ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខផ្សារប៉េងអុីម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ជិះម៉ូតូពីជើងមកត្បូងឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងកម្លាំងសមត្ថកិច្ចក៏ហៅត្រួតពិនិត្យប្រទះឃើញកញ្ចប់គ្រឿងញៀនក្រាមសថ្លាចំនួន១០កញ្ចប់។

របាយការណ៍ដដែលបន្តថា៖ ជនសង្ស័យមានឈ្មោះ ១/ កង សុភា ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ២/ ឈ្មោះ វណ្ណា រក្សា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ៣/ឈ្មោះ អាត ស្រីនា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ និងទី៤/ឈ្មោះ សន សម្បត្តិ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

...

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print