ភ្នំពេញ ៖ ញត្តិគាំទ្រក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំសូម គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេច មហាឋារធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការ ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល កម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមគាំទ្រដោយឥតងាករេ សម្តេចមហាបវរធិបតី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបី កម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាស់កម្លាំងកងទ័ព»។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងការ គោរពចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងនាម អតីតនាយករដ្ឋមន្ត្រីដ៏អង់អាចឈ្លាសវៃ បានផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល ត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និង នៅតែបន្តនាំបញ្ហានេះទៅ ICJ ទោះបីជាភាគីថៃពុំយល់ព្រមក៏ដោយ។ នេះជាចំណាត់ការ និងអនុសាសន៍ ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិខ្មែរ ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយភាពកក់ក្តៅបំផុត។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំក៏ សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដីរបស់យើង ៕
ដោយ ៖ សិលា