ក្មេងស្រីអាយុទើបតែ ៨ឆ្នាំ ២នាក់លង់ទឹកស្លាប់ក្នុងស្រះទឹករណ្តៅដី១កន្លែង ពេលទៅតាមឪពុកកាប់អុស

ចែករំលែក៖

ខេត្តព្រះសីហនុ÷ ក្មេ​ង​ស្រីអាយុទើបតែ ៨ ឆ្នាំ ២នាក់ ត្រូវជាជីដូនមួយនឹងគ្នាបានលង់ទឹកស្លាប់ក្នុងស្រះទឹករណ្តៅដី មួយកន្លែង ខណៈពេលក្មេងស្រីទាំង ២តាមឪពុកទៅកាប់អុសក្បែរកន្លែងកើតហេតុ។​

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៣ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី រសៀល នៅ ចំណុចស្រះទឹករណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិចុងអូរ ឃុំសំរុង​ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲដឹងថា ក្នេងស្រីរងគ្រោះ÷១-ឈ្មោះ នួន សុធារ៉ា​  ភេទ ស្រី អាយុ ៨ ឆ្នាំមុខរបរសិស្ស ជន ជាតិ ខ្មែរ មានទីលំនៅ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិង២-ឈ្មោះ លី សៀវម៉ី​ ភេទ ស្រី អាយុ ៨ ឆ្នាំមុខរបរសិស្ស ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំជាមួយគ្នា។

តាមការបំភ្លឺរបស់ឈ្មោះ នួន ធី ភេទប្រុស​ អាយុ៣៣ឆ្នាំ មុខ​របរ កសិករ ត្រូវ​ជា​ឪពុក​បង្កើតជនរងគ្រោះឈ្មោះ (នួន សុធារ៉ា​)និងត្រូវជាពូបង្កើតជ​នរងគ្រោះឈ្មោះ (លី សៀវ​មុី)បានអោយសមត្តិកិច្ចដឹងថា  មុនពេ​ល កើតហេតុ ខ្លួនបានចេញ​ពីផ្ទះដើម្បីទៅកាប់អុស នៅចំ​ណុចកើតហេតុខាងលើ ដោ​យ​ជិះម៉ូតូទៅ ហើយជនរង​គ្រោះទាំង០២នាក់បានសុំទៅតាមខ្លួន។ ពេលទៅដល់កន្លែ​ងកាប់អុស គាត់បានឈប់ម៉ូតូទុកក្បែរកន្លែងកើត​ហេតុ រួចចូលក្នុងព្រៃដើម្បីកាប់អុស ដោយឲ្យកូន និងក្មួយនៅចាំកន្លែងទុកម៉ូតូ (ឃ្លាត​ពីកន្លែងរកអុសទៅកន្លែងទុកម៉ូតូប្រហែលប្រវែងទៅ៤០​ម៉ែត្រ)។

ពេលកាប់រួចខ្លួនបានលីអុសនោះមកកន្លែងទុកម៉ូតូវិញ ពេលមក​ដល់ស្រាប់តែមិនឃើញកូននិងក្មួយ គាត់បានស្រែកហៅ និងដើររកជុំវិញកន្លែងទុកម៉ូតតែរកពុំឃើញ គាត់ក៏ទៅរកនៅស្រះរណ្តៅដីក្បែរនោះ ពេ​លទៅដល់ឃើញទឹកល្អក់ៗ គាត់សង្ស័យ ក៏ចុះទឹកហែលច្រមុចរកក៏ឃើញកូននិងក្មួយក្នុងស្រះនោះខ្លួនក៏ស្រង់យកមកលើគោកប៉ុន្តែកូននិងក្មួយបានស្លា.ប់បាត់ទៅហើយ គាត់ក៏ទូរស័ព្ទទៅប្រពន្ឋនិងបង​ប្អូន​អោយមកជួយតែម្តង។

សមត្តិកិច្ចបានបន្តថា ឆ្លងតាមការត្រួតពិនិត្យទីកន្លែងកើតហេតុរបស់សមត្តិកិច្ច ,សាកសួរបំភ្លឺនិងពិនិត្យលើសាកសព សន្ឋិដ្ឋានបានថា៖ជនរងគ្រោះទាំង០២នាក់ ស្លាប់ដោយសារ ករណី​(លង់ទឹក)។

...

បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print