ខេត្តព្រះវិហា៖ កូនប្រុសចិត្តសាហាវម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគូលែន និងខេត្តធ្វើការស្រាវជ្រាវឃាត់ខ្លួន ខណៈដែលខឹងឪពុករបស់ខ្លួនយកម៉ារវេនម៉ាសុីនលាក់ទុកបាត់ ហើយខ្លួនស្រវឹងស្រាផងនោះ ក៏កើតចិត្តខឹងទាញកាំបិតចាក់ និងកាប់ទៅលើឪពុកខ្លួនឯង។
ការឃាត់ខ្លួនកូនចិត្តសាហាវដាច់ចិត្តសម្លាប់ឪពុក ខ្លួនឯងនេះ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅអូរស្មាច់ ខេត្តឧត្តមានជ័យ ។
នគរបាលខេត្តព្រះវិហាបាននិយាយនៅ វេលាម៉ោង៨ និង៣៥ នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ប៉ុស្តិ៍នគរបាលឃុំស្រយង់ បានទទួលព័ត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថាៈ មានករណីហិង្សាគ្រួសារបណ្តាលឲ្យមរណភាពជនរងគ្រោះ០១លេីក នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥វេលាម៉ោងប្រហែល ១៩និង៣០នាទី នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។
នគរបាលដដែលបានបន្តថា÷ក្រោយពីទទួលព័ត៌មាន រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន អាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរនិងគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុៈ
– ពិនិត្យសាកសពមនុស្សម្នាក់ភេទប្រុសនៅក្រោមសំយ៉ាបខ្ទមស្រែ សពមានកម្ពស់១៥៥សង់ទីម៉ែត្រ ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ។
– ស្ថានភាពសាកសព៖ ដេកផ្ងារ បើកភ្នែកក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។នៅជុំវិញដងខ្លួនសាកសពមាន:
* ផ្នែកខាងមុខ
– មុតបបូរមាត់លើ២កន្លែង
– មុតបាក់ឆ្អឹងកដៃឆ្វេង១កន្លែង
– មុតបាក់ឆ្អឹងដុំដៃស្តាំ១កន្លែង
– មុតបាក់ឆ្អឹងកដៃស្តាំ១កន្លែង
– មុតក្រោមដោះស្តាំ១កន្លែង
– មុតបាក់ឆ្អឹងប្រអប់ជើងស្ដាំ១កន្លែង
* ផ្នែកខាងក្រោយ
– មុតគាល់ក ១កន្លែង
– មុតចង្កេះស្ដាំ១ទន្លែង
– មុតភ្លូឆ្វេង១កន្លែង
– មុតភ្លៅស្ដាំ២កន្លែង
– មុតកំភួនជើងស្ដាំ១កន្លែង។
នគរបាលដដែលបានបន្តទៀតថា÷ បើតាមការបំភ្លឺ: របស់ឈ្មោះ វេត វង់ ភេទប្រសអាយុ៥៣ឆ្នាំ អ្នកស្រែនៅមិនឆ្ងាយពីគ្នាបានរាយការណ៍ជូនសម្ថកិច្ចយើងដឹងថា៖ កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ បានឃើញឈ្មោះ ណាវ វាសនា ហៅស្រី ស៊ីណា ភេទប្រុសដើរមកសុំខ្ចីម៉ារវេនដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃព្រោះឪពុករបស់គាត់បានលាក់ទុកតែគាត់មិនឱ្យខ្ចីហើយកូនខឹងនិងឪពុក។ លុះម៉ោងប្រហែល១៧ រសៀលឃើញឈ្មោះណាវាសនាមកខ្ទមគាត់ម្ដងទៀត។បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់វាសនាមកដែរ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទាក់ទងរបស់ឈ្មោះ វេត វង់ បានឮសំឡេងស្រែកចំនួន២ដង គាត់គិតថាប្រហែលជាកូនហៅរកឪពុក។មូលហេតុ÷ កូនប្រុសផឹកស្រាជាប្រចាំហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទុកមិនឲ្យប្រើប្រាស់។
នគរបាលដដែលបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ណាវ វាសនា ហៅស្រី ស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ។ ក្រោយធ្វើសកម្មភាពជនរងគ្រោះព្យាយាមរត់គេចខ្លួន ហើយត្រូវបានកម្លាំងនគរបាលស្រុកគូលែន ខេត្តព្រះវិហា សហការជាមួយកម្លាំងនគរបាល អូរស្មាច់ ខេត្តឧត្តមានជ័យ ធ្វើការឃាត់ខ្លួនជនដៃដល់ជាកូនប្រុសចិត្តសាហាវដាច់ចិត្តយកកាំផ្គាក់(កាំបិតខ្វែវ) កាប់សម្លាប់ឪពុក គ្មានញញើតដៃ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕