ខេត្តព្រះសីហនុ÷ ក្មេងស្រីអាយុទើបតែ ៨ ឆ្នាំ ២នាក់ ត្រូវជាជីដូនមួយនឹងគ្នាបានលង់ទឹកស្លាប់ក្នុងស្រះទឹករណ្តៅដី មួយកន្លែង ខណៈពេលក្មេងស្រីទាំង ២តាមឪពុកទៅកាប់អុសក្បែរកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៣ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី រសៀល នៅ ចំណុចស្រះទឹករណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲដឹងថា ក្នេងស្រីរងគ្រោះ÷១-ឈ្មោះ នួន សុធារ៉ា ភេទ ស្រី អាយុ ៨ ឆ្នាំមុខរបរសិស្ស ជន ជាតិ ខ្មែរ មានទីលំនៅ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិង២-ឈ្មោះ លី សៀវម៉ី ភេទ ស្រី អាយុ ៨ ឆ្នាំមុខរបរសិស្ស ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំជាមួយគ្នា។
តាមការបំភ្លឺរបស់ឈ្មោះ នួន ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះឈ្មោះ (នួន សុធារ៉ា)និងត្រូវជាពូបង្កើតជនរងគ្រោះឈ្មោះ (លី សៀវមុី)បានអោយសមត្តិកិច្ចដឹងថា មុនពេល កើតហេតុ ខ្លួនបានចេញពីផ្ទះដើម្បីទៅកាប់អុស នៅចំណុចកើតហេតុខាងលើ ដោយជិះម៉ូតូទៅ ហើយជនរងគ្រោះទាំង០២នាក់បានសុំទៅតាមខ្លួន។ ពេលទៅដល់កន្លែងកាប់អុស គាត់បានឈប់ម៉ូតូទុកក្បែរកន្លែងកើតហេតុ រួចចូលក្នុងព្រៃដើម្បីកាប់អុស ដោយឲ្យកូន និងក្មួយនៅចាំកន្លែងទុកម៉ូតូ (ឃ្លាតពីកន្លែងរកអុសទៅកន្លែងទុកម៉ូតូប្រហែលប្រវែងទៅ៤០ម៉ែត្រ)។
ពេលកាប់រួចខ្លួនបានលីអុសនោះមកកន្លែងទុកម៉ូតូវិញ ពេលមកដល់ស្រាប់តែមិនឃើញកូននិងក្មួយ គាត់បានស្រែកហៅ និងដើររកជុំវិញកន្លែងទុកម៉ូតតែរកពុំឃើញ គាត់ក៏ទៅរកនៅស្រះរណ្តៅដីក្បែរនោះ ពេលទៅដល់ឃើញទឹកល្អក់ៗ គាត់សង្ស័យ ក៏ចុះទឹកហែលច្រមុចរកក៏ឃើញកូននិងក្មួយក្នុងស្រះនោះខ្លួនក៏ស្រង់យកមកលើគោកប៉ុន្តែកូននិងក្មួយបានស្លា.ប់បាត់ទៅហើយ គាត់ក៏ទូរស័ព្ទទៅប្រពន្ឋនិងបងប្អូនអោយមកជួយតែម្តង។
សមត្តិកិច្ចបានបន្តថា ឆ្លងតាមការត្រួតពិនិត្យទីកន្លែងកើតហេតុរបស់សមត្តិកិច្ច ,សាកសួរបំភ្លឺនិងពិនិត្យលើសាកសព សន្ឋិដ្ឋានបានថា៖ជនរងគ្រោះទាំង០២នាក់ ស្លាប់ដោយសារ ករណី(លង់ទឹក)។