ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទម្លាយឱ្យដឹងថា ៖ ឯកឧត្តម ឡុង ប៊ុន្នី តំណាងរាស្រ្តអតីតបក្សសង្រ្គោះជាតិ គឺជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមមក ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ឯកឧត្តម ឡុង ប៊ុន្នី អតីតគឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនមែនបានសេចក្តីថា ឯកឧត្តម ឡុង ប៊ុន្នី មិនចុះចូលជាមួយគណបក្សប្រជាជនឯណា ! មកពីអតីតគណបក្សសង្គ្រោះជាតិកាលពីពេលនោះ មកយកមនុស្សគណបក្សប្រជាជនទៅធ្វើ ចឹងបានជា ខាងណេះក៏ត្រូវការដែរ បើសិនជាមិនដាក់ ឯកឧត្តម ឡុង ប៊ុន្នី ដាក់អ្នកផ្សេង គង់តែជាប់អ្នកផ្សេង … ចឹង ! បើគេហៅទៅហើយ ទៅនឹងគេទៅ ជាប់តំណាងរាស្ត្របាត់ ។
សម្ដេចបានរំលេចថា ៖ ករណីដូចគ្នានេះ កាលពីភ្លើងទៀនចូលរួមបោះឆ្នោត ភ្លើងទៀនបានមកយកសមាជិកគណបក្សប្រជាជនទៅឈ ខាងគណបក្សប្រជាជនចេះតែសម្រួលឲ្យទៅ ដល់នៅពេលបោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សា បាត់រាប់រយសំឡេង ហើយចំណុចនេះគឺជាសិទ្ធិរបស់គេ ខ្លួនឯងទេជ្រើសរើស… តែឥឡូវកំពុងតែ មិនដឹងថាឆន្ទៈខ្មែរកំពុងតែរៀបរចនាសម្ព័ន្ធ ហើយខ្វះមនុស្ស ហើយខាងគណបក្សមួយទៀត កម្លាំងជាតិ កំពុងរៀបចំរចនាសម្ព័ន្ធ ហើយក៏កំពុងខ្វះមនុស្សទៀតហើយ។ សម្ដេចតេជោបានលើកឡើងថា ៖ បន្តិចទៀតអាចនឹងមក គៀងគរ យកពីគណបក្សប្រជាជន ហើយគណបក្សប្រជាជនឲ្យយកទៅ ។
សម្ដេចគូសបញ្ជាក់ថា ៖ ឱ្យស្គាល់អំពីយុទ្ធសាស្រ្តតេជោ ! ហើយគោរមងារ តេជោ តេជោ គឺគោរមងារប្រទានដោយព្រះមហាក្សត្រ ហើយនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា តើមានតេជោ ប៉ុន្មានទៅ ? សម្ដេចបានរំលឹកថា ៖ មិនមែនបងប្អូនហ្នឹង លក់ក្បាលលក់កន្ទុយអីទេ ! គឺមកពីអស់លោកមកជ្រើសរើស គណបក្សប្រជាជនកម្ពុជាឲ្យទៅឈរឈ្មោះ អញ្ចឹងគេរុញទូកបណ្ដោយទឹកទៅតែម្ដង។ សម្ដេចបានផ្ដល់ជាគំនិតថា ៖ ថ្ងៃក្រោយឱ្យរៀនធ្វើបក្ស ហើយកុំលេងយុទ្ធសាស្ត្រជាមួយតេជោឲ្យសោះ ហើយយុទ្ធសាស្ត្រតេជោត្រូវបានបង្រៀន ពីគ្រប់មនុស្សក្នុង តួអង្គ នៃមេដឹកនាំគណបក្សប្រជាជនកម្ពុជាហើយ ! ករណីមួយទៀតអ្នកជេរហ៊ុនសែនខ្លាំងមិនប្រាកដថា មនុស្សអ្នកប្រឆាំងហ៊ុនសែនទេណា , ជួនកាលជេរហ៊ុនសែនដើម្បីចូល ! សូមប្រាប់ឱ្យហើយ .. និងនិយាយគ្នាឲ្យច្បាស់តែម្ដងទៅ ព្រោះទាន់ ឯកឧត្តម ឡុង ប៊ុន្នី ជាតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែជាមនុស្សរបស់គណបក្សប្រជាជនដែល សង្គ្រោះជាតិយកទៅឲ្យឈរតើ ៕
ដោយ ៖ សុខ ខេមរា