លោកHan Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកដែលចូលរួមកិច្ចសន្ទនាគន្លង ២ (Track II Dialogues )ចិន-អាមេរិកជាន់ខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាថ្ងៃទី ៥ ខែមិថុនា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកដែលចូលរួមកិច្ច សន្ទនា គន្លង ២ (Track II Dialogues ) ចិន-អាមេរិក ជាន់ ខ្ពស់នៅទីក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសុខ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែមានអំណោយផលដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានអំណោយផលដល់សន្តិភាព និងការអភិវឌ្ឍ នៃពិភពលោកផងដែរ។ លោកសង្ឃឹមថា កិច្ច សន្ទនា គន្លង ២ (Track II Dialogues ) ចិន-អាមេរិកជាន់ ខ្ពស់នឹងបន្តប្រមូលផ្តុំមតិយោបល់របស់ឥស្សរជននៃប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹង និងការយោគយល់របស់ពីគ្រប់មជ្ឈដ្ឋាននៃសហរដ្ឋអាមេរិកចំពោះប្រទេសចិន និងរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពរឹងមាំ និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប តំណាងភាគីអាមេរិកបានថ្លែងថា កិច្ច សន្ទនា គន្លង ២ (Track II Dialogues ) ចិន-អាមេរិកជាន់ ខ្ពស់ នឹងជួយឱ្យភាគីទាំងពីរយល់ដឹងពីគ្នាកាន់តែ ច្រើន និងផ្តល់នូវគំនិតដែលមានប្រយោជន៍បន្ថែមទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិនគឺគួរឱ្យកោតសរសើរ ហើយភាគីទាំងពីរគួរតែពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាពាណិជ្ជកម្ម និងការវិនិយោគជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print