ក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នានឹង​បំផ្លាញ​ម៉ូតូ​ទៅវិញទៅមកត្រូវ​សមត្ថកិច្ច​ឃាត់​៤នាក់​យកទៅ​សួរ​នាំ​

ចែករំលែក៖

​ ភ្នំពេញ​៖ ក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដុំថ្មបានវាយកម្ទេចម៉ូតូព្រមទាំងធ្វើឲ្យមានមនុស្សរងរបួសត្រូវបានសមត្ថកិច្ចឃាត់​បាន​មនុស្ស​៤នាក់​ និងម៉ូតូ៣គ្រឿងយកទៅសួរនាំ ។
​ហេតុការណ៍នេះបានកើតឡើងនៅវម៉ោង៣រឋមលងអធ្រាត្រាឈានចូល​ថ្ងៃទី​៩ខែ​មិថុនា​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​៣៧០កែង​ផ្លូវ​៥១​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ ប្រភពពីប្រជាពលរដ្ឋបានដឹងថា មុនពេលកើតហេតុមិនដឹងថាភាគីទាំងសងខាងមានទំនាស់នឹងគ្នាវិញទេ ដោយ​ម្ខាង​មាន​គ្នា​៣នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៦នាក់​ជិះ​ម៉ូតូ​២គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​មួយ​គ្រឿង​និង​ម៉ូតូ​ម៉ាកស៊ុយ​សុគី​ឡែត​ មួយ​គ្រឿង​ បើក​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់តែឃើញដេញវាយគ្នាប្រដាប់ដោយដុំថ្មរៀងខ្លួនៗ​ បានគប់វាយគ្នាទៅវិញទៅមកនិងវាយបំផ្លិចបំផ្លាញ​ម៉ូតូ​ទាំង​សងខាង​ទៅវិញទៅមក​
​ បណ្តាលឲ្យភាគីទាំងសងខាងក៏ត្រូវរបួសរៀងៗខ្លួនខ្លះ​រត់​ចោល​គ្នា​ ដោយ​បន្សល់​ភាគី​ទាំង​សង្ខាង​ចំនួន​៤នាក់​ រួម​ទាំង​ម៉ូតូ​៣គ្រឿង​ រងការ​ខូចខាត​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅឃាត់​ខ្លួន​ យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋ​បាល​បឹងកេងកង​ទី​១​ ​សាក​សួរ​ទៅ​តាម​ជំនាញ​ផងដែរ​ ។

​ បន្ទាប់ពីកើតហេតុការណ៍ពាក់ព័ន្ធ​ករណី​នេះ​ផង​ដែរ​ ដោយសារតែភាគីទាំងសងខាងបានចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ទើបសមត្ថកិច្ចបានកសាងសំណុំរឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​ចាត់ការ​បន្ត​ តាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print