អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ បើករថយន្តពាក់ផ្លាកលេខរដ្ឋទាំងស្រវឹង បុកមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ អនុប្រធានភូមិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បើករថយន្តពាក់ផ្លាកលេខរដ្ឋទាំងស្រវឹង មានជាតិអាកុល (១-០៨ ក្នុង១លីត្រខ្យល់) បុកមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ យ៉ាងរន្ធត់បំផុត ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី ត្រង់ចំណុចផ្លូវហាណូយកែងផ្លូវភមិដីថ្មី លើផ្លូវហាណូយ ស្ថិតនៅភូមិដីថ្មី សង្កាត់គេាកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅវេលាម៉េាងដូចខាងលើមានរថយន្ត០១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ ប្រផេះ ផ្លាកលេខ រដ្ឋ-17-2-0304 បើកបរដេាយឈ្មោះ ថន វណ្ណារា ភេទ ប្រុស អាយុ៦០ឆ្នំា មុខរបរ អនុប្រធានការិយាល័យសុរិយេាដីខណ្ឌសែនសុខ ស្នាក់នៅផ្ទះលេខ១២ផ្លូវលេខ១៣ភូមិគេាកឃ្លាង សង្កាត់គេាកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ថិតក្នុងស្ថានភាពស្រវឹង(១-០៨ ក្នុង១លីត្រខ្យល់) ធ្វើដំណើរតាមផ្លូវហាណូយក្នុង ទិសដៅពីត្បូងទៅជើងបត់ឆ្វេង លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ01គ្រឿង ម៉ាក ឃ្លីក ផ្លាកលេខភ្នំពេញ 1LK 2885 ជិះគ្នា02នាក់ ភេទស្រីពុំស្គាល់អត្តសញ្ញាណ ស្លាប់០១នាក់នៅកន្លែងកើតហេតុ រងរបួសធ្ងន់០១នាក់បញ្ជូនទៅមន្ទីពេទ្យព្រះកុសមះ ។
សមត្ថកិច្ចបន្តថា ៖ មូលហេតុបណ្តាលមកពី អ្នកបើរថយន្តបើកបរបត់ខ្វះការប្រុងប្រយ័ត្ន និងក្នុងស្ថានភាពស្រវឹង ។
ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រគល់អោយខាងជំនាញ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print