ភ្នំពេញ៖ ក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដុំថ្មបានវាយកម្ទេចម៉ូតូព្រមទាំងធ្វើឲ្យមានមនុស្សរងរបួសត្រូវបានសមត្ថកិច្ចឃាត់បានមនុស្ស៤នាក់ និងម៉ូតូ៣គ្រឿងយកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងនៅវម៉ោង៣រឋមលងអធ្រាត្រាឈានចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥ ចំនុចផ្លូវ៣៧០កែងផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋបានដឹងថា មុនពេលកើតហេតុមិនដឹងថាភាគីទាំងសងខាងមានទំនាស់នឹងគ្នាវិញទេ ដោយម្ខាងមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម និងមួយក្រុមទៀតមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿងនិងម៉ូតូម៉ាកស៊ុយសុគីឡែត មួយគ្រឿង បើកមកដល់ចំណុចកេីតហេតុ ស្រាប់តែឃើញដេញវាយគ្នាប្រដាប់ដោយដុំថ្មរៀងខ្លួនៗ បានគប់វាយគ្នាទៅវិញទៅមកនិងវាយបំផ្លិចបំផ្លាញម៉ូតូទាំងសងខាងទៅវិញទៅមក
បណ្តាលឲ្យភាគីទាំងសងខាងក៏ត្រូវរបួសរៀងៗខ្លួនខ្លះរត់ចោលគ្នា ដោយបន្សល់ភាគីទាំងសង្ខាងចំនួន៤នាក់ រួមទាំងម៉ូតូ៣គ្រឿង រងការខូចខាត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅឃាត់ខ្លួន យកទៅប៉ុស្តិ៍ប៉ូលិសរដ្ឋបាលបឹងកេងកងទី១ សាកសួរទៅតាមជំនាញផងដែរ ។
បន្ទាប់ពីកើតហេតុការណ៍ពាក់ព័ន្ធករណីនេះផងដែរ ដោយសារតែភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមក ទើបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីចាត់ការបន្ត តាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ