គ្រូបង្វឹកអ៊ីតាលីលាតត្រដាងការបណ្តេញចេញពីមុខតំណែងរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មាន

ចែករំលែក៖

លោកLuciano Spalletti បានប្រកាសថាគាត់ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់អ៊ីតាលីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមរបស់គាត់បានចាញ់ន័រវេស 3-0 ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃសុក្រ។

 

អ៊ីតាលី​បាន​បណ្តោយឱ្យរបូតគ្រាប់​បាល់​បញ្ចូល​ទី​បី​គ្រាប់​ក្នុង​តង់​ទី​មួយ​ក្នុង​ទីក្រុង Oslo ដោយចាញ់​ក្នុង​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​សម្រាប់​ការ​ប្រកួត​ឆ្នាំ 2026។ បុរសវ័យ 66 ឆ្នាំរូបនេះបាននិយាយថាគាត់នឹងនៅតែទទួលបន្ទុកការប្រកួតនៅថ្ងៃច័ន្ទជាមួយជម្រើសជាតិម៉ុលដូវ៉ា (Moldova) ប៉ុន្តែវានឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិ។

 

លោក Spalletti បាន​និយាយ​ថា៖ «យប់​មិញ យើង​នៅ​ជាមួយ​ប្រធាន [Gabriele] Gravina។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវ​ដក​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ»។ “ខ្ញុំគ្មានចេតនាបោះបង់ទេ។ ខ្ញុំចង់ស្នាក់នៅកន្លែងរបស់ខ្ញុំ ហើយបន្តធ្វើការងាររបស់ខ្ញុំ។ ខ្ញុំនឹង

ដឹកនាំមួយប្រកួតទៀត”។
ក្រោយនិយាយរួច

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នេះបានសម្រុកចេញពីសន្និសីទសារព័ត៌មាននោះ។

គាត់

បានកាន់តំណែងតាំងពីឆ្នាំ 2023 ហើយបានដឹកនាំក្រុមនៅ Euro 2024 ដែលអ៊ីតាលីត្រូវធ្លាក់ចេញក្នុងវគ្គ 16 ក្រុមចុងក្រោយដោយប្រទេសស្វីស។

 

លោក Spalletti ដែលពីមុនធ្លាប់គ្រប់គ្រងក្លឹប AS Roma, Zenit St Petersburg និង Inter Milan បានចូលបម្រើការងារនៅអ៊ីតាលីដឹកនាំ Napoli ឈ្នះជើងឯកSerie A ក្នុងឆ្នាំ 2023 ប៉ុន្តែមិនអាចនាំយកជោគជ័យនោះមកក្រុមជម្រើសជាតិបានទេ។

 

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានលើកឡើងថា Stefano Pioli ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr និងជាអ្នកឈ្នះពាន Serie A ជាមួយ AC Milan គឺជាអ្នកដែលពេញចិត្តក្នុងការមកជំនួសលោក Spalletti ជាមួយនឹងលោក Claudio Ranieri ក៏ត្រូវបានលើកឡើងផងដែរជាបេក្ខភាពល្អមួយរូប។

...

 

ថ្មីៗនេះ Ranieri បានចូលនិវត្តន៍ជាលើកទីពីរបន្ទាប់ពីការដឹកនាំរបស់គាត់នៅ Roma កាលពីរដូវកាលមុន ប៉ុន្តែបុរសវ័យ 73 ឆ្នាំនេះអាចត្រូវបានគេល្បួងឱ្យត្រលប់មកវិញម្តងទៀតប្រសិនបើផ្តល់ការងារក្នុងក្តីស្រមៃរបស់គាត់ជាមួយអ៊ីតាលី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print