ខេត្តកំពង់ស្ពឺ៖ជាការសោកស្ដាយដែលករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូបុក រថយន្ដពីក្រោយ ដែលរថយន្ដ ១គ្រឿងបានខូច រួចចតនៅលេីចិញ្ចេីមផ្លូវកៅស៊ូ ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សអ្នកបេីកបរម៉ូតូបានបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។
តាមការបញ្ជាក់ពីអធិការរង ទទួលបន្ទុកផ្នែកសណ្ដាប់ ធ្នាប់ឱ្យដឹងថាម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខខេត្ដកំពង់ចាម1U-1466 អ្នកបើកបរឈ្មោះ ឈឺន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ (មិនមានពាក់មួកសុវត្ថិភាព) រស់នៅភូមិភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងទៅទិសខាងត្បូង។
លុះមកដល់ត្រង់ចំណុចខាងលើ បានទៅបុកពីក្រោយរថយន្ដ០១គ្រឿង ម៉ាកFUSO ពណ៌ស ទ្រុងបៃបងពាក់ផ្លាកលេខចង្កូតស្ដាំPP-2466 អ្នកបើកបររថយន្ដ និងអ្នកគ្រប់គ្រងរថយន្ត បានគេចខ្លួនក្រោយមានកើតហេតុគ្រោះថ្នាក់ខាងលេី ។
សមត្ថកិច្ចនគរបាលចរាចរណ៍បញ្ជាក់ថា រថយន្ដខូចរួចឈប់នៅលើផ្លូវខាងស្ដាំដៃស្របទិសគ្នា ប៉ុន្ដែរថយន្ដមិន បានដាក់សញ្ញាសម្គាល់ ដូចជា សាជី បារាស់ មែកឈេី ឬបើកភ្លើងត្រីកោណជាសញ្ញាអាសន្នទេ ចំណុចនេះអាចធ្វេីឱ្យអ្នកបេីកបរប្រេីប្រាស់ផ្លូវមានការបាត់បង់ម្ចាស់ការ គឺអាចកេីតជាគ្រោះថ្នាក់តែម្ដងកំហុស មិនបានគោរពតាមគោលការណ៍ច្បាប់ចរាចរណ៍ កំណត់ ។
ចំពោះវត្ថុតាងមធ្យោបាយម៉ូតូ និង រថយន្ត សមត្ថកិច្ចជំនាញបានកំពុងតែនាំយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដេីម្បីរង់ចាំដំណេីរការតាមនីតិវិធីច្បាប់ ៕