រថយន្តធុនធំ១គ្រឿងខូចចតចោលនៅលើចិញ្ចឹមផ្លូវត្រូវអ្នកបើកម៉ូតូបុកបណ្ដាលឱ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ជាការសោកស្ដាយដែ​លករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូបុក​ រថយន្ដពីក្រោយ​ ដែលរថយន្ដ ១គ្រឿងបាន​ខូច​ រួចចត​នៅលេីចិញ្ចេីមផ្លូវកៅ​ស៊ូ​ ផ្លូវជាតិ​លេ​ខ៥១ ចន្លោះគីឡូ​ម៉ែត្រលេខ​០៨​-០៩ ត្រង់ចំណុចភូមិត្រពាំងឈូ​ក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ  បណ្ដាលឱ្យមាន​គ្រោះ​ថ្នាក់​ដល់អា​យុជីវិត​មនុស្សអ្នកបេីកបរម៉ូតូបានបាត់បង់ជីវិតភ្លាមៗ​ កាលពីវេ​លា​ម៉ោង​ ០៤និង៤០នាទី​ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

តាមការបញ្ជាក់ពី​អធិការ​រង​ ទទួល​បន្ទុក​ផ្នែក​សណ្ដាប់ ធ្នាប់ឱ្យដឹងថាម៉ូតូ ០១​គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៩ ពា​ក់ផ្លាកលេខខេត្ដកំពង់ចាម​1U-​14​6​6 អ្នកបើកបរឈ្មោះ​ ឈឺន សុផា​និ​ត ភេទប្រុស អាយុ១៨ឆ្នាំ​ (មិនមា​នពាក់មួកសុវត្ថិភាព)  រស់នៅភូមិភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើ​ងព្រៃ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងទៅទិសខាងត្បូង។

លុះមក​ដល់ត្រង់ចំណុចខាងលើ បា​ន​ទៅបុកពីក្រោយរថយន្ដ០១គ្រឿ​ង ម៉ាកFUSO ពណ៌ស ទ្រុងបៃបងពា​ក់ផ្លាកលេខចង្កូតស្ដាំPP-2466 អ្នកបើកបររថយន្ដ​ និងអ្នកគ្រប់គ្រង​រថយន្ត​ បានគេចខ្លួន​ក្រោយមានកើ​ត​ហេតុគ្រោះថ្នាក់​ខាងលេី​ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បញ្ជាក់ថា​  រថយន្ដខូចរួចឈប់​នៅលើផ្លូវខាងស្ដាំដៃស្របទិសគ្នា ប៉ុន្ដែ​រថយន្ដមិន បានដាក់សញ្ញាសម្គាល់​ ដូចជា​ សាជី​ បារាស់ មែកឈេី​ ឬបើកភ្លើងត្រីកោណជាសញ្ញាអាសន្នទេ​ ចំណុចនេះអាចធ្វេីឱ្យអ្នកបេីកបរប្រេីប្រាស់ផ្លូវមានការ​បាត់បង់​ម្ចាស់​ការ​ គឺអាចកេីតជាគ្រោះថ្នាក់តែម្ដងកំហុស មិនបាន​គោរពតាម​គោលការណ៍​ច្បាប់​ចរាចរណ៍​ កំណត់​ ។

...

ចំពោះវត្ថុតាង​មធ្យោបាយ​ម៉ូតូ​ និង​ រថយន្ត​ សមត្ថកិច្ច​ជំនា​ញ​បានកំពុងតែនាំយកមករក្សាទុកបណ្ដោះអា​សន្ន​ នៅ​អ​ធិការ​ដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែជ័យ​ ដេីម្បី​រង់ចាំ​ដំណេីរ​ការ​តាមនីតិវិធីច្បាប់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print