ក្លឹប ហង្សក្រហម Liverpool FC បានជោគជ័យលើការចុះហត្ថលេខាទិញកីឡាករ Jeremie Frimpong ពី Bayer Leverkusen ដោយកីឡាករអន្តរជាតិហូឡង់រូបនេះ បានចុះកិច្ចសន្យារយៈពេលវែងមកលេងនៅប្រទេសអង់គ្លេស។
ខ្សែការពារស្លាបខាងស្តាំដែលមានសមត្ថភាពបានមកដល់កីឡដ្ឋាន Anfield បន្ទាប់ពីលេងបួនរដូវកាលកន្លះក្នុងប្រទេសអាល្លឺម៉ង់ជាមួយ Leverkusen ជាកន្លែងដែដែលគាត់បានបង្ហាញខ្លួនបាន 190ប្រកួត ស៊ុតបញ្ចូលទីបាន 30 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 44 ដង។
Frimpong គឺជាផ្នែកមួយនៃក្រុម Leverkusen ដែលបានបង្កើតប្រវត្តិសាស្ត្រដោយការឈ្នះពានអាល្លឺម៉ង់ Bundesliga និង DFB-Pokal ក្នុងឆ្នាំ 2023-24 ជាមួយនឹងកំណត់ត្រាមិនដែលចាញ់ 51 ប្រកួតរបស់ពួកគេ។
នៅលើកម្រិតបុគ្គលវិញ កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមល្អបំផុតនៅ Bundesliga ២រដូវកាលជាប់គ្នា 2022-23 និង 2023-24 ។
Frimpong កើតនៅទីក្រុង Amsterdam ប្រទេសហូឡង់បានចាប់ផ្តើមអាជីពរបស់គាត់ក្នុងក្រុមយុវជននៅក្លឹប Manchester City មុនពេលធ្វើដំណើរទៅកាន់ Celtic ក្នុងឆ្នាំ 2019 ។ គាត់បានរីករាយនឹងការលេងមួយឆ្នាំកន្លះនៅប្រទេសស្កុតឡែន ហើយបានឈ្នះពានរង្វាន់ធំៗចំនួនបីនៅទីនោះ មុនពេលដែល Leverkusen ទទួលគាត់។
កីឡាករស្បែកខ្មៅនេះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិហូឡង់ឈុតធំក្នុងខែតុលា ឆ្នាំ 2023 ហើយបានបង្ហាញខ្លួនចំនួន 12 ដង និងស៊ុតបញ្ចូលទីបានមួយគ្រាប់សម្រាប់ប្រទេសរបស់គាត់រហូតមកដល់បច្ចុប្បន្ន។