អុីស្រាអែលវាយប្រហារអុីរ៉ង់៖ ទីក្រុងតេអេរ៉ង់ប្រកាសត្រៀមខ្លួនសម្រាប់ការសងសឹក

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃទី 13 ខែមិថុនាថា រដ្ឋាភិបាលរបស់ប្រទេសនេះកំពុងរៀបចំ “ប្រកាសសង្គ្រាម” លើអុីស្រាអែល បន្ទាប់ពីទីក្រុង Tel Aviv បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើគោលដៅ និងទីតាំងជាច្រើននៅទូទាំងប្រទេស រួមទាំងរដ្ឋធានី Tehran និងទីក្រុង Natanz ដែលជាកន្លែងរោងចក្រនុយក្លេអ៊ែរ សម្លាប់ជនស៊ីវិលជាច្រើននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អុីរ៉ង់ IRNA អគារលំនៅឋានជាច្រើននៅតំបន់ផ្សេងៗគ្នានៃរដ្ឋធានីគឺជាគោលដៅនៅក្នុងការវាយប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី 12 ខែមិថុនាដោយអុីស្រាអែល។ ទូរទស្សន៍ Press TV របស់អ៊ុីរ៉ង់ បានបញ្ជាក់ថា មានអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារ ប៉ុន្តែមិនបានបញ្ចេញចំនួនជាក់លាក់នោះទេ។ គួរកត់សម្គាល់ថា អ៊ុីស្រាអែលបានវាយប្រហារទីស្នាក់ការកណ្តាលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដោយបានសម្លាប់មេបញ្ជាការ Hossein Salami ។
ទន្ទឹមនឹងនេះ អុីស្រាអែលបានប្រកាសថា ខ្លួនបានបញ្ចប់ដំណាក់កាលទីមួយនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំ សំដៅលើគោលដៅយោធា និងនុយក្លេអ៊ែររបស់អុីរ៉ង់។ យោងតាម Axios ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អុីស្រាអែល Mossad និងកងកម្លាំងការពារអុីស្រាអែល (IDF) បានសម្របសម្រួលការវាយប្រហារនៅក្នុងយុទ្ធនាការ ដែលរួមមានការវាយប្រហារតាមអាកាស និងប្រតិបត្តិការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអុីរ៉ង់។
ប្រឈមមុខនឹងហានិភ័យនៃជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា ស្ថានទូតចិនប្រចាំនៅទីក្រុងតេអេរ៉ង់បានចេញការព្រមានជាបន្ទាន់ដោយស្នើឱ្យពលរដ្ឋ និងធុរកិច្ចចិនក្នុងប្រទេសអុីរ៉ង់បង្កើនការប្រុងប្រយ័ត្ន និងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍសន្តិសុខ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print