ជិះម៉ូតូលឿនជ្រុលបុករថយន្តដឹកទឹកកពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តពីក្រោយ​ កាលពីវេលាម៉ោង៤និង២៣នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់​ឈ្មោះ​ ស្រាល​ ជាងអុី ​ភេទ​ប្រុស​ អាយុ៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ថ្មពេជ្រឃុំថ្មពេជ្រ​ស្រុក​ត្បូង​ឃ្មុំ​ខេត្ត​ត្បូង​ឃ្មុំ​ ។ ​ចំណែក​ ម្នាក់​ទៀត​ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណ​ (រងរបួស​ធ្ងន់​)​បញ្ជូនទៅ​មន្ទីរពេទ្យ​ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទឹកក​ ម៉ាកគា​ពណ៌​ ខៀវ​​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2O 1274 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ(វេងស្រេង)ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏អែបខាងដេីម្បីដាក់ទឹកកឲ្យម៉ូយភ្លាមនោះស្រាប់តែមានម៉ូតូហុងដាស្កូបពី​ ពណ៌​ស​ពាក់ផ្លាកលេខ​ ​ ត្បូង​ឃ្មុំ​1N 0871 ជិះដោយបុរស២នាក់ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបាន
រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ​ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ដោយឡែករថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print