ខេត្តសៀមរាប ៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកថវិកាចំនួន ១៣លាន និង១០ម៉ឺនរៀលទៅប្រគេនព្រះសង្ឃ សម្រាប់ទុកជួសជុលដំបូលព្រះវិហារដែលមានសភាទ្រុឌទ្រោម ស្ថិតក្នុងវត្តទេពប្រណម ខេត្តសៀមរាប ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រីក៏បានឧបត្ថម្ភជូនដល់ យាជី តាជី ប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ជាងឈឺជួសជុលដំបូលព្រះវិហារ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងកុមារា កុមារី ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ផងដែរ៕
ដោយ សុខ ខេមរា
...