សម្តេចតេជោ ហ៊ុន សែន លើកថា ហេតុអ្វីបានជាកម្ពុជាបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបញ្ជូនសំណុំរឿងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារភាគីទាំងពីរមិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន ដូច្នេះបើភាគីទាំងពីរនៅតែមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើងគឺជ្រើសយកសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ។

នៅក្នុងឱកាស «ថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើក ទី៣  ព្រឹទ្ធសភា នីតិកាលទី៥» នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការនៃការចរចាទ្វេរភាគី និងយន្តការចូលទៅក្នុងតុលាការ សុទ្ធតែសន្តិភាព ពោលគឺការបញ្ជូនសំណុំរឿងទៅតុលាការមិនមែនមានន័យថា គឺជាការបង្កសង្រ្គាមឬបង្កើតសង្រ្គាមនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ប៉ុន្មានថ្ងៃកន្លងទៅ ថៃបានបង្ហាញថា ចង់វាយគ្នាជាជាងស្វែងរកសន្តិភាពតាមរយៈតុលាការ ហើយកម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវាយគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វាយជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ សម្តេចតេជោបានគូសបញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ ។ សម្តេចតេជោ ហ៊ុន សែន មើលឃើញថា ជម្លោះព្រំដែនកម្ពុជា-ថៃ ពេលនេះ មិនអាចងាយចប់នោះទេ វានឹងបន្តយូរទៀត ចឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនចាំបាច់ប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយជម្លោះឡើយ។ បើភាគីថៃចង់ដោះស្រាយបញ្ចប់បញ្ហានេះ គួរតែដឹកដៃគ្នាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសចេញពីសម័យប្រជុំពេញអង្គលើកទី ព្រឹទ្ធសភា នីតិកាលទី នៅថ្ងៃទី១៦ មិថុនា។ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅភាគីថៃថា «បើយើងល្អ មិនត្រូវខ្លាចតុលាការទេ» ! សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ៖ ការយកបញ្ហាជម្លោះព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាជម្រើសល្អបំផុត។ អតីតនាយករដ្ឋមន្រ្តី ដែលមានបទពិសោធនដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ជាច្រើនលើកច្រើនសារមកនេះ បានសង្កត់ធ្ងន់ទៅកាន់ភាគីថៃថា កុំឱ្យខ្លាចតុលាការយុត្តិធម៌អន្តរជាតិ បើសិនជាថៃពិតជាល្អត្រឹមត្រូវមែន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print