Update៖ រថយន្តធុនធំដឹកឈើ២គ្រឿង ត្រូវបានអនុវត្តតាមនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា យ៉ាងហោចរថយន្តប្រភេទវ៉េអង យីឌុប(ភ្លៅ០៦)កង់ចំនួន២២ មានផ្ទុកផលអនុផលព្រៃឈើ ត្រូវបានបង្រ្កាបដើម្បីយកមកបន្តនីតិវិធីនោះ បានទំលាក់ឈើចុះពីរថយន្ដរក្សាទុកជាសម្បាត្តិរដ្ឋ ។

លោក នាយខណ្ឌរដ្ឋបាលព្រៃឈើឲ្យដឹងទៀតថា វត្ថុតាងរថយន្ត២គ្រឿងមានផ្ទុកផលអនុផលព្រៃឈើត្រូវបានបង្រ្កាប បាននឹងកំពុងអនុវត្តនៅខណ្ឌរដ្ឋបាលព្រៃឈើ លទ្ធផល ឈើកែច្នៃ(អារ ច្រៀក)រៀងបីជ្រុង និងមូល ប្រភេទឈើក្រាក់ ប្រវែង៤ម៉ែត្រ អាចជង្លង់ម្រេច មានចំនួនប្រមាណ ១.៦០០ដើម បានទំលាក់ចុះពីរថយន្ដទាំងអស់ ដើម្បីរក្សាទុកជាសម្បាត្តិរដ្ឋ ចំណែយរថយន្តម្ខាស់រឺដំណាងចូលខ្លួនបង់ពិន័យអន្តរកា តាមនីតិវិធីស្ដីពីច្បាប់រដ្ឋបាលព្រៃឈើ ដើម្បីយកទៅប្រើប្រាស់វិញ ។

លោក បញ្ជាក់បន្ថែមទៀតថា រថយន្តខ្នាតយក្ស ប្រភេទវ៉េអង យីឌុប(ភ្លៅ០៦)កង់ចំនួន២២គ្រាប់ ១គ្រឿងម៉ាក HYUNDA ពណ៏ បៃតង ពាក់ស្លាកលេខ តាកែវ 3A ៣៤៨៨ សណ្ដោងរឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A 2793 និង១គ្រឿងទៀតម៉ាក HYUNDA ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3F 9770 សណ្ដោងរឺម៉ក ពាក់ស្លាកលេខ ព្រៃវែង 4A 0147 ។ លោក រំលឹកឲ្យដឹងដែរថា រថយន្តធុនធំមានផ្ទុកផលអនុផលព្រៃឈើពេញហ៊ា ត្រូវបានមន្ត្រីរបស់លោក សហការបង្រ្កាបកាលពីសប្ដាហ៍មុន ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយនាំយកមកបន្តនីតិវិធី នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ។

...

ប្រភពផ្សេងៗម្ចាស់ស្នើសុំដឹងផលអនុផលព្រៃឈើខាងលើ ត្រូវបានគេស្គាល់ឈ្មោះ សុផុន តាមរយៈអាជ្ញាធរភូមិ.ឃុំ កន្លែងបង្រ្កាបខាងលើ ដើម្បីទៅធ្វើជង្លង់ម្រេច នៅស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបែបនេះ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print