កំលាំងអន្តរាគមន៍ក្រុងម្នាក់ ត្រូវរថយន្តហាយឡែនឌ័របើកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ខណះកំពុងជិះម៉ូតូល្បាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលទើបតែចេញពីផឹកសីុក្នុងហាងខារ៉ាអូខេ បានបើករថយន្តហាយឡែនឌ័រទាំងស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយដល់ផ្លូវបំបែកមិនព្រមបន្ថយល្បឿនក៏ជ្រុលទៅបុកម៉ូតូកងអន្តរាគមន៍ដែលជិះកាត់ពីមុខបណ្តាលអោយរងរបួសបាក់ជើងធ្ងន់ធ្ងរ ឯរថយន្តមិនទាន់អស់ល្បឿនក៏បន្តឡើងទៅបុកស្លាកសញ្ញាចរាចរណ៍លើសួនច្បារថែមទៀតផង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ខែសីហាឆ្នាំ២០១៦ នៅចំនុចភ្លើងស្តុបអាគារខ្ពស់ធនាគាកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
រថយន្តបង្ករម៉ាក ហាយឡែនឌឺ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AD-6142 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ព្រមទាំងមានដឹកនារីម្នាក់ថែមទៀតផង ចំណែកជនរងគ្រោះជាកងកំលាំងអន្តរាគមន៍រាជធានី ភេទប្រុសមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៍សពាក់ស្លាកលេខភ្នំពេញ 1CY-8292 ។
តាមសម្តីសាក្សីដែលបានឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ករធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទឹសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចភ្លើងស្តុបដែលជាផ្លូវបែកជាបួនរថយន្តមិនបានបន្ថយល្បឿនទេ ស្របពេលដែលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ១១០ក្នុងទឹសដៅពីកើតទៅលិចលឿនដូចគ្នាក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបើុងទាំងជនរងគ្រោះ និងម៉ូតូប្រហែល៥ម៉ែត្ររងរបួសបាក់ជើងស្តាំ និងត្រូវចំក្បាលធ្ងន់ធ្ងរ ចំណែករថយន្តក៏បន្តទៅបុកស្លាកសញ្ញាដែលនៅលើសួនច្បារថែមទៀត ។ ភ្លាមៗនោះក៏មានក្រុមអន្តរាគមន៍ផ្សេងជិះល្បាតឃើញក៏ជួយហៅរថយន្តសង្គ្រោះ និងឃាត់ម្ចាស់រថយន្តតែម្តងទៅ ។ សាក្សីបានបន្ថែមទៀតថា នេះការធ្វេសប្រហែសត្រង់ចំនុចផ្លូវបែកជាបួន អាងតែផ្លូវស្ងាត់បើករថយន្តលឿនគ្មានគិតពីអាយុជីវិតអ្នកដទៃបន្តិចសោះ ។ ចំណែកនារីម្នាក់ដែលរួមដំណើរក្នុងរថយន្តដែរនោះបាននិយាយថា នាងអត់បានដឹងអ្វីទេ ដោយសារតែនាងស្រវឹង ហើយដេកក្នុងរថយន្ត នាងគ្រាន់តែចាំថា មុនពេលកើតហេតុជនបង្ករចូលទៅកំសាន្តនៅក្នុងខារ៉ាអូខេម្តុំគល់ស្ពានជ្រោយចង្វារ បន្ទាប់ពីចប់ម៉ោងជនបង្ករបានហៅនាងអោយចេញក្រៅជាមួយ ចំណែករូបនាងដោយសារតែចប់ម៉ោងទើបបានចេញជាមួយជនបង្ករ ។ ពេលចូលដល់ក្នុងរថយន្តរូបនាងដេករហូតព្រោះស្រវឹង ដល់ពេលភ្ញាក់ឡើងក៏ឃើញរថយន្តបុកគ្នាតែម្តងទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយជនបង្ករបានឡើងលើរថយន្តសង្គ្រោះទៅជាមួយផង ចំណែករថយន្តនិងម៉ូតូត្រូវបានកំលាំងជំនាញធ្វើការវ៉ាស់វែងនិងស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍រាជធានីដើម្បីរងចាំភាគីទាំង២ដោះស្រាយនៅពេលក្រោយ ៕

image image image image image

ដោយ៖ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print