អគ្គលេខាធិការរដ្ឋសភា ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំទទួលស្វាគមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ភ្នំពេញ : លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ លោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល សេក្ខ ( Abdullah Mohammed Ibrahim Al Sheikh ) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រីជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
គួរជម្រាបថា តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត  នឹងជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។គណៈប្រតិភូ នឹងចូលក្រាបថ្វាយបង្គុំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអារ៉ាប៊ី សាអូឌីតនេះ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print