នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង

ចែករំលែក៖

ទីក្រុងបាងកក : នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath ឧត្តមសេនីយ៍ Prawit Wonguwan បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសុក្រ គណបក្សរបស់លោកនឹងមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃនោះឡើយ ហើយលោកថែមទាំងអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការប្រព្រឹត្តតបស់ខ្លួន ។

ករណីភាពទន់ខ្សោយរបស់រដ្ឋាភិបាលថៃ ថៃកំពុងការកើនឡើងបទល្មើសឆបោកតាមអនឡាញ ហើយសារព័ត៌មានបរទេសច្រើនចេញផ្សាយលើរឿងបទល្មើសនេះ!

ចំណុចនេះក៏ជាប្រភពមួយ ដែលធ្វើឲ្យប្រជាជនថៃ មិនមានការគាំទ្រ ។

ថ្ងៃនេះផងដែរ ! អ្នកកាសែតច្រើនពេក ប្រជ្រៀតគ្នាចង់ដឹងពីការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ក៏ជ្រុលដាក់ម៉េក្រូចំក្បាលនាយករដ្ឋមន្រ្តីថៃ តែគាត់ឆ្លើយតបពាក្យសុំទោសរបស់អ្នកកាសែតថា មិនអីទេ ៕

ប្រភព  : THAIRATH និងកាសែតថៃផ្សេងទៀត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print