ទីក្រុងបាងកក : នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath ឧត្តមសេនីយ៍ Prawit Wonguwan បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសុក្រ គណបក្សរបស់លោកនឹងមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃនោះឡើយ ហើយលោកថែមទាំងអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការប្រព្រឹត្តតបស់ខ្លួន ។
ករណីភាពទន់ខ្សោយរបស់រដ្ឋាភិបាលថៃ ថៃកំពុងការកើនឡើងបទល្មើសឆបោកតាមអនឡាញ ហើយសារព័ត៌មានបរទេសច្រើនចេញផ្សាយលើរឿងបទល្មើសនេះ!
ចំណុចនេះក៏ជាប្រភពមួយ ដែលធ្វើឲ្យប្រជាជនថៃ មិនមានការគាំទ្រ ។
ថ្ងៃនេះផងដែរ ! អ្នកកាសែតច្រើនពេក ប្រជ្រៀតគ្នាចង់ដឹងពីការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ក៏ជ្រុលដាក់ម៉េក្រូចំក្បាលនាយករដ្ឋមន្រ្តីថៃ តែគាត់ឆ្លើយតបពាក្យសុំទោសរបស់អ្នកកាសែតថា មិនអីទេ ៕
ប្រភព : THAIRATH និងកាសែតថៃផ្សេងទៀត
...