អគ្គនាយកអន្តោប្រវេសន៍ នាំពាក្យពេចន៍ និងជំនួយស្បៀងសម្ភារៈ ទៅផ្ដល់កម្លាំងចិត្តជូននគរបាលការពារព្រំដែន!

ចែករំលែក៖

ភ្នំពេញ : អនុវត្តន៍តាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជំនួយគាំទ្រជាស្បៀងអាហារ និងសម្ភារបន្ថែមទៀតជូនកងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះកងកម្លាំងនគរបាលទាំងអស់ ដូចគ្នានិងកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រចាំការ២៤ លើ២៤ម៉ោង ប្រកៀកស្មាការពារបូរណភាពទឹកដី ដោយមិនឱ្យសត្រូវណាចូលមកឈ្លានពានបានឡើយ។

ជំនួយគាំទ្ររបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែល លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែន នាឱកាសនោះ គឺក្នុងមួយអង្គភាពទទួលបានថវិកា ២០.០០០. ០០០ រៀល, អង្ករ២តោន, មី ៤៥កេសតូច, ត្រីខកំប៉ុង ១០ កេស, ទឹកត្រី ៣០យួរ, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកបរិសុទ្ធ ៣០កេស, តង់គ្រប១១តង់ និងប៉ែល ១២ដើម។

បន្ទាប់ពីបានសួរសុខទុក្ខ និងប្រគល់ជំនួយគាំទ្រ ជូននគរបាលការពារព្រំដែននៅភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុប៣វរសេនាតូច លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក៏បានបន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខលើកទឹកចិត្តដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលកំពុងប្រចាំការបំពេញភារកិច្ចនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនទៀត រួមមានច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិព្រំ និងច្រកទ្វារអន្តរជាតិភ្នំដី៕

ដោយ : លោក សេង បូលីន

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print