រថយន្ត​ឡិចស៊ីស​បេីក​បុក​ម៉ូតូ​ហុងដា​ឌ្រីម​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្ដាល​ឱ្យបុរស​ម្នាក់​របួស​បាក់​ជើង​ម្ខាង​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានរង​របួស​បាក់​ជើង​ម្ខាង​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​បុរស​រូប​នោះ​បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ត្រូវ​រថយន្ត​ឡិចស៊ីស​បេីក​ដោយ​បុរស​ម្នាក់​ទៀត​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​ កាលពី​វេលា​ម៉ោង​១០និង​៥០នាទីយប់​ថ្ងៃទី​២០ខែ​មិថុនា​ឆ្នាំ​២០២៥​ នៅចំណុច​ផ្លូវ​លេខ៩៩កែង​ផ្លូវ​លេខ៤៣៦​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FV-1402 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៩៩ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​បានបេីក​រថយន្តម៉ាក​ឡិចស៊ីស​RX​៣០០​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-2554 បានបេីកតាម​បណ្ដោយ​ផ្លូវ​លេខ៤៣៦ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ដោយល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ដួល​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​បេីក​ម៉ូតូ​រងរបួស​បាក់​ជើង​ខាង​ស្ដាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​តាម​រថយន្ត​សាមុយ​ យកទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ។ ​ដោយ​ឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ អ្នក​បេីក​បរ​បានរត់គេច​ទៅ​បាត់​ ។
​   ក្រោយ​ពេល​កេីត​ហេតុ​ មិន​អាច​ដោះស្រាយ​គ្នា​បាន រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចំការមន​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដំណោះស្រាយ​  ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print