ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេ ខាងត្បូងស្ពានខ្សែកាប ប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានទូកប្រជាអ្នកនេសាទ ប្រទៈឃើញអណ្ដែតទឹកទន្លេ នៅខាងត្បូងស្ពានខ្សែកាប ប្ញស្សីកែវ រាយការណ៍ទៅសមត្ថកិច្ច រួចអូសមកក្រោមស្ពានជ្រោយចង្វារ ដើម្បីត្រួតពិនិត្យ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចខាងត្បូងស្ពានខ្សែកាបប្ញស្សីកែវ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពបុរសខាងលើមិនស្គាល់អត្ដសញ្ញាណទេ ភេទប្រុស អាយុប្រមាណ៣០ឆ្នាំជាង ពាក់អាវពណ៌ខ្មៅលាយក្រហម ខោ ពណ៌ ស ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើត ទូកប្រជានេសាទចេញបានចេញទូកតាមដងទន្លេរហូតដល់ស្ពានខ្សែកាបប្ញស្សីកែវ ក៏ប្រទៈឃើញសពបុរសបានអណ្ដែតទឹកផ្កាប់មុខដោយមានសភាពហើមស្អុយរលួយ រួចក៏បានធ្វើរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ អោយអូសសពមកក្រោមស្ពានជ្រោយចង្វារធ្វើការពិនិត្យ។

...

បន្ទាប់មកសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការពិនិត្យមើលសាកសពបុរសខាងលើផងដែរក្រោយពីធ្វើការពិនិត្យសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើបានស្លាប់ដោយសារ លុងទឹកស្លាប់ ដោយឡែកក្នុងករណីបុរសស្លាប់ពុំដឹងថាគាត់បានលោតធ្វើអត្ដឃាតលោតទឹកសម្លាញ់ពីលើស្ពានណាមួយឡើយ ។
បច្ចុប្បន្នសពបុរសខាងលើសមត្ថកិច្ចបញ្ជូនទៅកាន់តម្កល់ទុកនៅវត្តតាំងក្រសាំងដើម្បីរងចាំសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print