សម្ដេចធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ចែករំលែក៖

ខេត្តសៀមរាប​៖​ ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹក​ចន្ទ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក.។

សូមជម្រាបថា​ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពរបស់ លោក​ ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។

កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរួមបញ្ចូលរបៀបវារៈមួយចំនួនរួមមានពិធីបើកដោយផ្តោតលើការស្តាប់របាយការណ៍នៃកិច្ចពិភាក្សា បទអន្តរាគមន៍ កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សារភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងពិធីបិទ។

ក្នុងកិច្ចប្រជុំនេះដែរ​ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗរួមមាន ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់ស្ថានភាពសង្គម និងស្របតាមតម្រូវការការងាររបស់ ស.ស.យ.ក. ។

គណៈកម្មាធិការកណ្តាលបានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក. និងបានប្រគល់ភារកិច្ចជូនដល់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។

សូមបញ្ជាក់ថា លោក ធន់ វឌ្ឍនា លោកស្រី គង់ បញ្ញា លោក អ៊ាង សុផល្លែត លោក ហួត ហាក់ លោក ចាយ បូរិន លោក ថោ ជេដ្ឋា និងលោក ឆាយ ឫទ្ធិសែន ត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

...

ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ លោក ហួត ហាក់ លោក អ៊ាង សុផល្លែត​ លោក ចាយ បូរិន លោក ថោ ជេដ្ឋា លោក ឆាយ ឫទ្ធិសែន លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី លោក គួច ចំរើន និងលោក យ៉ម ផារ៉ូត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print