ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល នៅសាលសវនាការវាំងឈើ ទីស្តី ការក្រសួងព័ត៌មាន។

នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេសនៃពិព័រណ៍សៀវភៅដ៏ធំបំផុតនិងមានប្រជាប្រិយភាពនេះ ក្នុងន័យ លើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។

ពិព័រណ៍សៀវភៅលើកទី៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីបើកពិព័រណ៍សៀវភៅ ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អញ្ជើញចូលរួម ក្នុងសន្និសីទដែលប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់តាមការគួរ ដោយចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print