អគ្គីភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ ករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង២០នាទី ។

ករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ ឡៅ ឡុង ភេទប្រុស អាយុ២០ឆ្នាំ និងហាងកាហ្វេយីហោ DOMO ម្ចាស់ឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះឈើចំនួន១ខ្នង ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ ១០ម៉ែត្រ(ខូចខាត៩០ភាគរយ) តូបកាហ្វេដំបូលប្រក់ស័ង្កសី ដែលមានទទឹង ៣ម៉ែត្រ បណ្តោយ ៤ម៉ែត្រ(ខូចខាត៤០ភាគរយ) និងរោងកាហ្វេដំបូលប្រក់ស្បូវ ដែលមានទទឹង ៤ម៉ែត្រ បណ្តោយ ៩ម៉ែត្រ(ខូចខាត៧០ភាគរយ) ដោយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះ ពន្លត់ អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អ គិ្គ ភ័យ សរុបចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤រថយន្ត ដោយក្នុងនោះរួមមាន៖ រថយន្ត ពន្លត់ អ គិ្គ ភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង រថយន្ត ពន្លត់ អ គិ្គ ភ័យ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង ទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែរ។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print