អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិន និងជាប្រធាន ការិយាល័យកិច្ចការបរទេសនៃ មជ្ឈិមចិន បានជួបពិភាក្សា ការងារ ដោយឡែក ពី គ្នា ជាមួយ លោក Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងលោក Doval ទីប្រឹក្សាសន្តិសុខជាតិ ឥណ្ឌា និង ជា តំណាងពិសេសរបស់ ឥណ្ឌាទទួល បន្ទុក បញ្ហាព្រំដែនចិន-ឥណ្ឌានៅ ទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែ មិថុនា ។
គេហទំព័រ «CCFR China state-controlled media » នៅពេលជួបជាមួយលោក Blair លោក Wang Yi បានថ្លែង ថា ប្រទេសចិនយកចិត្តទុកដាក់ចំពោះការ លើកឡើង របស់ភាគីអង់គ្លេសអំពី ការប្រកាន់ គោលនយោបាយចំពោះប្រទេសចិនដែលមានភាព ជាប់លាប់ និរន្តរភាព និងគោរពគ្នាទៅវិញទៅមក ហើយមានឆន្ទៈក្នុងការ ជំរុញ ឱ្យ ទំនាក់ទំនងចិន-អង់គ្លេសទទួលបាន ការអភិវឌ្ឍប្រកបដោយភាព រឹងមាំ និងស្ថិរភាព ។
គេហទំព័រ «CCFR China state-controlled media » លោក Blair បានឆ្លើយ តប ថា ការដាក់ ប្រទេស ចិនឱ្យនៅ ឯកោ វា ប្រាកដ ជា មិន អាច ទទួល បាន ជោគជ័យឡើយ ហើយពិភពលោកគួរតែ ឈ្វេងយល់ បន្ថែមទៀតអំពីប្រទេសចិន។ ទំនាក់ទំនងចិន-អង់គ្លេស មានសារៈសំខាន់ណាស់ ហើយភាគីទាំងពីរគួរតែធ្វើ កិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកក្នុង វិស័យ កាន់ តែ ច្រើនថែមទៀត ។
គេហទំព័រ «CCFR China state-controlled media » នៅពេលជួបជាមួយលោក Doval លោក Wang Yi បានថ្លែង ថា ប្រទេសចិន និងឥណ្ឌាគួរតែប្រកាន់ខ្ជាប់នូវគំនិត ឯកភាព ដ៏សំខាន់ ស្តីពី “ការ ផ្តល់ ឱកាសអភិវឌ្ឍន៍ដល់ គ្នា ទៅវិញទៅមក និងមិន បង្ក ការ គំរាមកំហែង ដល់ គ្នាទៅវិញទៅមក” ដើម្បី ដោះស្រាយ បញ្ហា រសើប ឱ្យបានសមរម្យ ក្នុងន័យ គាំពារ សន្តិភាព និងសន្តិសុខ នៅតាម តំបន់ព្រំដែន។
គេហទំព័រ «CCFR China state-controlled media » លោក Doval បានឆ្លើយ តប ថា ភាគីទាំងពីរគួរតែគិត ពិចារណា ពី ទំនាក់ទំនងទ្វេភាគីតាម ចក្ខុ វិស័យវែងឆ្ងាយ និងតាម មុំ នៃ យុទ្ធសាស្ត្រ យោគយល់គ្នា ទៅវិញទៅមក ដើម្បី ពង្រីកផលប្រយោជន៍រួម ៕
ដោយ ៖ សិលា