អាជីវករខ្មែរលក់ដូរក្នុងផ្សារថៃ(រោងក្លើ)ជាប់គាំង មិនបានចេញមកកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្រុមអាជីវករខ្មែរដែលលក់ដូរប្រកបរបរ រកស៊ីក្នុងប្រទេសថៃ(ផ្សាររោងក្លើ ស្រុកអារញ្ញ)កំពុងតែជាប់គាំងមិនបានមកលំនៅឋានរបស់ខ្លួនវិញចំណែកប្រជាពលរដ្ឋថៃមានការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
មន្ត្រីច្រកទ្វារអន្តរជាតិខាងលើបញ្ជាក់ថា ជារាល់ថ្ងៃគឺភាគីថៃតែងតែបើកច្រកទ្វារព្រំដែននម៉ោង៨និង០០នាទីព្រឹកដោយឡែកភាគីកម្ពុជាបើកច្រកព្រំដែនក្រោយភាគីថៃនៅម៉ោង៩និង00នាទីព្រឹកតែនៅម៉ោង៨និង24នាទីថ្ងៃដដែលនេះមិនទាន់បានបើកនៅឡើយ។
ប៉ុន្តែបន្ទាប់ពីភាគីថៃបានបិទច្រកទ្វារព្រំដែនខាងលើមកគេឃើញថា អាជីវករខ្មែរដែលលក់ដូរក្នុងផ្សាររោងក្លើរភាគីថៃមិនអនុញ្ញាតិឲ្យចេញមកលំនៅឋាននៅក្រុងប៉ោយប៉ែតនោះទេ
ចំពោះក្រុមជនជាតិថៃដែលមករកស៊ីនៅក្រុងប៉ោយប៉ែតក៏មិនបានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញដែរ។
ឯកឧត្តម  ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម  អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
និង  លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត និង ភាគីពាក់ព័ន្ធ កំពុងមានវត្តមានទៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលជូនពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសថៃ។
យោងតាមហ្វេស្បុកថៃបង្ហោះបញ្ជាក់ថា ថៃនិងបើកច្រកទ្វារព្រំដែននៅវេលាម៉ោង១៧និង00នាទីដល់ម៉ោង២០និង00នាទីឲ្យចេញចូលបាន៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print