ខេត្តកំពង់ចាម៖ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣៤ម៉ែត្រ ។
ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៩៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាមានស្រុកចំនួន៣មានភ្លៀងធ្លាក់៕
...
ប្រភព៖ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម