ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងនគរបាលចរាចរណ៍ជើងទឹកបាក់ព្រា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្ពប កម្លាំងប្រជាការពារឃុំព្រែកហ្លួង សហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលព្រែកទាល់ កម្លាំងយោធាភូមិភាគ៥ និងកម្លាំងប្រតិបត្តិការសឹករងឯកភ្នំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥​ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចតាមបណ្តោយដងស្ទឹងសង្កែចាប់ពីចំណុចកន្ត្រៃរហូតដល់ទំនប់សាលាតាអន មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១៨នាក់ ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-លូស្បៃមុងចំនួន ២៧មាត់
-បង្គោលចំនួន ១៣០ដើម។

គួរបញ្ជាក់ថា​ ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ច កាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ច ចុះអន្តរាគមន៍៕

...

ដោយ​៖ជីណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print