ភ្នំពេញ៖ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ ចុះអនុវត្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វេីដំណេីរ បើកបរបញ្ច្រាស់ទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តមនៅចំណុចពីផ្លូវ ប ៤ ដល់កែងតាយម៉េងចាស់ ដោយបានអប់រំណែនាំដល់ អ្នកបើកបររយានយន្តសរុប ចំនួន១១ នាក់ ក្នុងនោះម៉ូតូកង់បីឥណ្ឌា ចំនួន ០១នាក់ និងម៉ូតូ ចំនួន១០នាក់។
នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ នៅមហាវិថីព្រះនរោត្តម ក្នុងភូមិសាស្ត្រខណ្ឌចំការមន។
ជាមួយគ្នានេះ កម្លាំងអធិការដ្ឋានខណ្ឌ បានធ្វើការបែងចែកកម្លាំងចេញល្បាត ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ៕