ប្រទេសថៃ៖ សេចក្ដីរាយការពីព្រំដែនបានប្រាប់ថានារីជនជាតិថៃ៤នាក់ ត្រូវបានមេខ្យល់បោកប្រាស់នាំឆ្លងដែន រត់ចោលនៅព្រំដែន រួចហៅមិត្តប្រុសមកទទួល ចុងក្រោយត្រូវយោធាចាប់ខ្លួន។
ប្រភពបន្តថា កម្លាំងពិសេសប៊ូរ៉ាផា ក្រុមការងារ កងវរសេនាធំថ្មើរជើងលេខ១២ និងកងពលតូចថ្មើរជើងលេខ១២០៦ បានឃាត់ខ្លួនបុរសម្នាក់ និងស្ត្រី៤នាក់ រួមនឹងរថយន្តសាំយ៉ុងមួយគ្រឿង ខណៈពួកគេកំពុងជួបជុំគ្នា ហើយដឹកពួកគេចេញពីព្រំដែន ស្ថិតក្នុងឃុំខ្លងណាំសាយ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បន្ទាប់ពីស្ត្រី និងមិត្តភ័ក្តិ ឆ្លងដែនដោយខុសច្បាប់ ឆ្លងកាត់ព្រំដែនកម្ពុជាវិញ។
ស្ត្រីរូបនេះបញ្ជាក់ថា ខ្លួនបានបង់ប្រាក់ចំនួន៤,០០០បាតក្នុងម្នាក់ ដើម្បីឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្តែត្រូវបានមេខ្យល់បោះបង់ចោលនៅព្រំដែន ទើបនាងហៅមិត្តប្រុសមកយកនាង។ បុរសនោះបានអះអាងថា មិត្តស្រីរបស់គាត់បានទាក់ទងមកគាត់ហើយមានការព្រួយបារម្ភក៏បើកឡានទៅយកគាត់ ហើយត្រូវបានចាប់ខ្លួនជាយថាហេតុ។ ជាបឋមពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសKhong Nam Sai ដើម្បីកាត់ទោសពីបទចូលប្រទេសដោយខុសច្បាប់៕
ដោយ៖ វណ្ណា