យុវជន​ម្នាក់​ ​ដឹងកំហុសបានសំពះអ​ង្វរម៉ូតូនៅចំពោះមុខសមត្ថកិច្ចថា​ លែងធ្វេីបែបហ្នឹងទៀតហេីយ​!

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​ល​ខេត្ដកំពង់ស្ពឺ​ បានឱ្យដឹងថា​ យុវជនម្នាក់​ ត្រូ​វបានកម្លាំងសមត្ថកិ​ច្ចស្រាវជ្រាវ​ នាំខ្លួនយកមក​អប់រំ​ កាលពីថ្ងៃទី​២៤​ ខែមិថុនា​ ម្សិលមិញនេះ​ បន្ទាប់ពីពាក់ព័ន្ធសកម្មភាព​បង្ហោះម៉ូតូ​នៅតាមផ្លូវសា​ធារណៈកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវលេខ​១២៧ ស្រុក​សំរោង​ទង​ ។

បេីតាមលោកវរសេនីយ៍​ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បានបញ្ជាក់ឱ្យដឹងថា​ ក្រោយហេតុ​ខាងលេី​ កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកបានធ្វេីការ​ស្រាវជ្រាវ​រហូត​កំ​ណត់អត្ដសញ្ញាណបាននិងបាន​ធ្វេីការ​កោះឈ្មោះ ភន វីសាល ហៅ​ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោង​ទ​ង មកធ្វើ​ការ​សាកសួរ​ យុវជនខាង​លេីបានឆ្លេីយទទួលស្គាល់ថា​ ខ្លួនជាអ្នកបើកម៉ូតូ​ ដឹកនារីម្នាក់​ដែលជា​សង្សារ​ និងបានធ្វេី​ការ​បង្ហោះ​ម៉ូតូ​ បង្ហាញឥទ្ធិពលដល់​ ថា​ អ​នាគត​សង្សារ​អូនមិនសាមញ្ញា​ប៉ុ​ន្មា​ន​នោះទេ​ ។

ដោយសារតែខ្លួនដឹងខុស​ និងបាន​ធ្វើកា​រសំពះអង្វរកដល់ម៉ូតូ​របស់​ខ្លួន​ នៅចំពោះមុខសមត្ថកិច្ចអធិការនគរបាលស្រុកសំរោងទង​ ព្រមទាំង​មានអ្នកម្ដាយជាសាក្សី​ ថាកូនប្រុស​សន្យា​ឈប់​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​បន្ត​ទៀត​ហើយ​ និងសុំក្ដីសណ្ដោះប្រណី​ ពីម៉ូតូផងដែរ​ .,
សង្សារ​មានឈ្មោះ លីហាន ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំរកា ឃុំពេជ្រមុន្នី ស្រុកគងពិសី ។

...

បច្ចុប្បន្ន​សមត្ថកិច្ច​បានអនុវត្ដកោសក់ក្បាល​ និងធ្វើ​កិច្ច​ស​ន្យា​អប់រំ​ប្រគល់ជូន​អាណាព្យាបាល​ដេីម្បី​ធ្វេីការ​ប្រដៅទូ​ន្មានកុំអោយបន្ដប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២​ និងរក្សាទុកនូវមធ្យោបាយម៉ូតូ​ជា​បណ្ដោះអាសន្ន​រយៈពេល​ ៩០ថៃ្ង​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print