ភ្នំពេញ: រថយន្ត៥គ្រឿងកំពុងតែឈប់រង់ចាំស្តុបស្រាប់តែមានរថយន្តមួយគ្រឿងទៀតបេីកបរមកពីក្រោយគេក្នុងល្បឿនលឿនបានទៅបុកពីក្រោយពេញទំហឹងរុញទៅបុកតៗគ្នាបណ្ដាលឲ្យរងការខូចខាតរឿងខ្លួនចំណែករថយន្តនៅមុខគេបង្អស់បេីកចាកចេញទៅបាត់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៨:៣៥នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចំចំណុចភូមិប៉ព្រកខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយគេឃើញរថយន្តទាំង៥គ្រឿងខាងលើកំពុងតែឈប់តំរងជួរគ្នារងចាំស្តុប រថយន្តនៅមុខគេទី១ម៉ាកតូយ៉ូតាព្រូសពណ៌ស ដោយមិនចាំស្លាកលេខនោះចំណែកទី២ ម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-0530 រថយន្តទី៣ ម៉ាក TOYOTA GRANVIA ពណ៌ខ្មៅពាក់ស្លាក កម្ពុជា 123.456 រថយន្តទី៤ ម៉ាក KIA morning ពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-9624រថយន្ត ទី៥ម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ AT25.2.0805កំពុងតែឈប់រង់ចាំស្តុបបន្តគ្នា លុះក្រោយមកស្រាប់តែមានគេឃើញរថយន្តបង្កម៉ាក កូរ៉េឃ្លប់ដឹកអីវ៉ាន់ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3F-6783 បេីកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿនបានទៅពីរក្រោយរថយន្តFORD ពេញទំហឹងបណ្ដាលឲ្យរុញខ្ទៀតទៅបុកបន្តកន្ទុយគ្នាកៀបជាប់រងការខូចខាតសម្ភារៈរៀងៗខ្លួន ចំណែកអ្នកប់ករថយន្តបង្ករងរបួសឈឺទ្រូងក៏ចូលទៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ។
បន្ទាប់ពីកេីតខាងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការបាញ់ថ្នាំសំរួលចរាចរណ៍នៅទីតាំងខាងលើបន្ទាប់មកដោយរថយន្តរងគ្រោះចំនួន៣គ្រឿងខាងមុខគេ ទី១ម៉ាកតូយ៉ូតាព្រូស ទី២ម៉ាកតូយ៉ូតាព្រូស ទី៣ម៉ាកTOYOTA GRANVIA ទាំង៣គ្រាន់តែខូចខាតបន្តិចបន្តួចក៏សំរួចខ្លួនខ្ជិលវែងឆ្ងាយក៏នាំគ្នាបេីកចាកចេញទៅបាត់អស់ពីកន្លែងកើតហេតុចំណែករថយន្ត៣គ្រឿងនិងរថយន្តបង្ករងការខូចខាតធ្ងន់ធ្ងរមិនអាចសំរួលដោះស្រាយគ្នាបញ្ចប់កេីតសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅផ្នែកជំនាញចរាចរណ៍បន្ត។
បន្ទាប់ពីកេីតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីផ្នែកជំនាញចរាចរណ៍ចុះវាស់វែងយករថយន្តរងគ្រោះពីរគ្រឿងនិងរថយន្តបង្កមួយគ្រឿងខាងលើស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្នរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ