ជនជាតិថៃប្រុស ស្រី៥នាក់ ឆ្លងដែនខុសច្បាប់ត្រូវយោធាថៃចាប់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ សេចក្ដីរាយការពីព្រំដែនបានប្រាប់ថានារីជនជាតិថៃ៤នាក់ ត្រូវបានមេខ្យល់បោកប្រាស់នាំឆ្លងដែន រត់ចោលនៅព្រំដែន រួចហៅមិត្តប្រុសមកទទួល ចុងក្រោយត្រូវយោធាចាប់ខ្លួន។
ប្រភពបន្តថា កម្លាំងពិសេសប៊ូរ៉ាផា ក្រុមការងារ កងវរសេនាធំថ្មើរជើងលេខ១២ និងកងពលតូចថ្មើរជើងលេខ១២០៦ បានឃាត់ខ្លួនបុរសម្នាក់ និងស្ត្រី៤នាក់ រួមនឹងរថយន្តសាំយ៉ុងមួយគ្រឿង ខណៈពួកគេកំពុងជួបជុំគ្នា ហើយដឹកពួកគេចេញពីព្រំដែន ស្ថិតក្នុងឃុំខ្លងណាំសាយ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បន្ទាប់ពីស្ត្រី និងមិត្តភ័ក្តិ ឆ្លងដែនដោយខុសច្បាប់ ឆ្លងកាត់ព្រំដែនកម្ពុជាវិញ។
ស្ត្រីរូបនេះបញ្ជាក់ថា ខ្លួនបានបង់ប្រាក់ចំនួន៤,០០០បាតក្នុងម្នាក់ ដើម្បីឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្តែត្រូវបានមេខ្យល់បោះបង់ចោលនៅព្រំដែន ទើបនាងហៅមិត្តប្រុសមកយកនាង។ បុរស​នោះ​បាន​អះអាង​ថា មិត្ត​ស្រី​របស់​គាត់​បាន​ទាក់ទង​មក​គាត់​ហើយ​មាន​ការ​ព្រួយ​បារម្ភ​ក៏​បើក​ឡាន​ទៅ​យក​គាត់ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​យថាហេតុ។ ​ជា​បឋម​ពួកគេ​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​Khong Nam Sai ដើម្បី​កាត់​ទោស​ពី​បទ​ចូល​ប្រទេសដោយខុស​ច្បាប់៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print