កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ  ។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មានករណី លួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ថា  សីហា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាសន្ដិសុខ នៅចំណុចភូមិបាលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យឈ្មោះ ជា សុខថេត ភេទប្រុស អាយុ ៤១ឆ្នាំ។ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ នៅចំណុចមុខវត្ដតាសល់ ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី រួមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។ លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌ កងរាជជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
ចំណែវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print