ខេត្តឧត្តរមានជ័យ ៖ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។
ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្តេចហ៊ុន សែន សូមកងទ័ពទាំងឡាយកុំខ្លាចនឹងវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង! ៕
...
ដោយ ៖ សិលា