ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់។
បន្ទាប់ពីរបាយការណ៍របស់ លោក មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យរួចហើយសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក- ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ បាន លើក ឡើង ថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល សម្តេច បាន ណែនាំ ឱ្យ ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ ឆ្នោត អោយ ទៀត ។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច ចង់ ឱ្យ សមាជិក ក្រុម ប្រឹក្សា មាន ភាព ជិត ស្និត ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង បម្រើ ប្រជា ពលរដ្ឋ អោយ បា ន ល្អ។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល ខំ ប្រឹង ដើម្បី ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុង ឱកាស នោះ សម្តេច ក៏ បាន បញ្ជាក់ ជូន បន្ថែម ទៅ ដល់ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ យ៉ាង ណាក៏ ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ ជា កាលា នុវត្តភាព ។
សម្តេចតេជោ បានណែនាំដល់ក្រុ ម ប្រឹក្សា ជំរុញ ប្រជាពលរដ្ឋ ដាំ ដុះ ផលិត ផល កសិកម្ម ប្រែ ក្លាយ វិបត្តិ ទៅ ជា កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង ខេត្ត ហើយ កង ទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ ផ្គង់ កម្លាំង ប្រដាប់ អាវុធ នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់ អាវុធ អាច តម្រូវ ការយូរអង្វែង។
សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ ផ្លាស់ ប្តូរ មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច កន្លង ទៅ កាល ពី ឆ្នាំ ២០១១ នោះ ទេ ។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បី ការពារ ខ្លួន ហើយ កុំ ភ្លេច ការ បង្ក បង្កើន ផល ទោះ សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល នេះរ ដូវ វស្សា បាន មក ដល់ ហើយ ។
បន្ថែមពីនេះ ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល នយោ បាយ ភូ មិ ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក ដឹក នាំ មាន ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល រួម គ្រប់ គ្រង សន្តិសុខ សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។
ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ ខ្លួន ឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស ថៃ បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ ស៊ី ជា ដើម ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន ជាមួយ ប្រទេស ជិត ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
ដោយ ៖ សិលា